adverise with khmeread C8828e0c 9bb6 4e15 bef9 2d3b018c7551

សម័យ​នេះហើយ​នៅតែមាន​ល្បិច​ទម្លាក់យោង​ទៀត

      ភ្នំពេញ ៖ មាន​ករណី​ឆបោក​ដោយ​ជនល្មើស​ប្រើល្បិច​យក​ក្រវិល​​ និង​ទូ​រ័​ព្ទ​ដៃ​ នៅ​ថ្ងៃទី​១៥​ ខែឧសភា ឆ្នាំ​២០១៦ ​វេលា​ម៉ោង​ប្រហែល​០៩ និង៣០​នាទី​ព្រឹក​ចំណុច​ខាងត្បូង​ប៉ុស្តិ៍​អា​ស៊ី​អាគ្នេយ៍​ ភូមិ​ស្លែង​រលើ​ង សង្កាត់​ទឹកថ្លា  ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​។​

      ប៉ូលិស​និយាយថា ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស​ង្កា​ត់​ទឹកថ្លា​បាន​ឃាត់​ជនសង្ស័យ​ចំនួន​០១​នាក់​ក្នុងករណី​ឆបោក​ប្រើ​ល្បិច​យក​ក្រវិល ​និង​ទូ​រ័​ព្ទ​ដៃ​ឃាត់​នៅ​ចំណុច​ខាងត្បូង​ប៉ុស្តិ៍​អា​​ស៊ី​​អាគ្នេយ៍​ ភូមិ​ស្លែង​រលើ​ង​ សង្កាត់​ទឹកថ្លា​ឈ្មោះ ឆ័យ ផានិត ​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ​ជនជាតិខ្មែ​រ ​មុខរបរ​រត់​ម៉ូតូឌុប ​ស្នាក់នៅ​ភូមិ​ចំការឪឡឹក​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។ សម្ភារ​:​បាត់បង់​រួមមាន ​៖ ១-​ក្រវិល​មាន​ចំនួន​០២​គូ​ ទម្ងន់​០១​គូ​៥​ហ៊ុ​ន ​និង​២-​ទូរស័ព្ទ​ចំនួន​០២​គ្រឿង​ម៉ាក​ណូ​ត​២ ​លេខ​​ស៊ី​​ម​ ០៧០៩១១០២១ ​ចំនួន​០១​គ្រឿង​និង​ម៉ាក​ណូគា​សេរី​ចាស់​លេខ​​ស៊ី​ម​០១០៦៣៧០២៥ ។​

      ចំណែក​សម្ភារៈ​ដកហូត​រួមមាន ​៖ ១-ម៉ូ​តូំ​នួន​០១​គ្រឿង​ម៉ាក​​ស៊ីរូស​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពុងចាម​ 1H.0127 ,២-ទូរស័ព្ទ​ចំនួន​០១​គ្រឿង​ម៉ាក់​ណូគា​សេរី​ចាស់​លេខ​​ស៊ី​​ម​០៦៩៣៦៣២១៤ និង​៣-​ថង់​ពណ៌​ក្រហម​ចំនួន​០១​នៅក្នុង​ថង់​មាន​ដីខ្សាច់​។​

      ប៉ូលិស​បន្តថា នៅ​ថ្ងៃ​១៥​ ខែឧសភា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​ប្រហែល​០៩​ និង​៣០​នាទី​មុនពេល​កើ​ត​ហេតុ​ជនរងគ្រោះ​ឈ្មោះ ​ម៉ៅ សូ​នី​ ភេទ​ស្រី​ និង​ឈ្មោះ ​ឆ​ង ​​ស៊ី​នួន ​ភេទ​ស្រី​ បាននាំគ្នា​ចេញពីផ្ទះ​ទៅរក​ទិញ​បន្លែ​នៅ​ផ្សារ​ខាងត្បូង​ប៉ុស្តិ៍​អា​​ស៊ី​​អាគ្នេយ៍។ ពេល​ដើ​រពាក់​កណ្តាលផ្លូវ​មាន​មនុស្ស​ប្រុស​ម្នាក់​ពាក់​អាវដៃវែង​ព​ណ៌​ខ្មៅ ​និង​ស្លៀកខោជើង​វែង​ពណ៌​ខ្មៅ ​ជិះ​ម៉ូតូ​ពណ៌ខ្មៅ ​មិន​ចាំ​ម៉ា​កបាន​ស្រែកសួរ​ជនរងគ្រោះ​ថា​៖​មាន​រើ​សបាន​កាបូបដៃ​របស់ខ្លួន​ជ្រុះ​ដែរឬទេ ​នៅក្នុង​កាបូប​មាន​លុយ​ចំនួន​៥០០$​។​

      ពេលនោះ​មាន​នារី​ម្នា​ក់បាន​ស្រែកសួរ​ទៅ​នារី​ម្នាក់​ទៀតថា​ ៖​ មាន​រើ​ស​កាបូប​គេ​បាន​ឬទេ​? នារី​នោះ​ឆ្លើយ​ថា​ ៖​ រើសបាន​ក៏​បបួល​ជនរងគ្រោះ​ឲ្យ​មើ​ល​ក្នុង​កាបូប​ឃើ​ញ​មាន​ខ្សែក​ ហើ​យ​បាន​ឲ្យ​ជនរងគ្រោះ​ដោះ​ក្រវិល​ និង​ទូរស័ព្ទ​ទៅ​ឲ្យ​ខ្លួន​នារី​នោះបាន​យក​ថង់​ពណ៌​ក្រហម​ដាក់​ទៅក្នុង​ហោប៉ៅ​ខោ​ខាងឆ្វេង​របស់​ឈ្មោះ​ ឆេង ​ស៊ី​នួន​ រួច​បាន​ហៅ​ជនសង្ស័យ​ជា​ម៉ូតូឌុបៗ ​ជនរងគ្រោះ​យក​របស់​ទៅ​លក់​នៅ​ផ្សារ​ទឹកថ្លា​។​

      ពេល​ឌុប​ទៅជិត​ដល់​ផ្សារ​ទឹកថ្លា​ឈ្មោះ ​ឆេង ​​ស៊ី​នួន​ បាន​ស្រាយ​ថង់​ពណ៌​ក្រហម​ដែល​ចងខ្សែ​បាន​ឃើញ​មាន​ដីខ្សាច់​នៅ​ខាងក្នុង​ពេលនោះ​ជនរងគ្រោះ​ក៏ឲ្យ​ម៉ូតូឌុប​នោះ​ជិះ​ទៅ​កន្លែង​ដែល​ឌុប​ខ្លួន​ជួប​នារី​នោះ។​

      ពេលមកដល់​ស្តុ​ប​(​ស្តុ​បប​ត់ទៅ​ផ្សារ​ដី​ហ៊ុយ​)​ក៏​បាន​ជួប​ប៉ូលិស​ចរាចរណ៍​ហៅ ជនរងគ្រោះ​បាន​និយាយ​រឿងរ៉ាវ​ប្រាប់​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ម៉ូតូឌុប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកថ្លា​ធ្វើការសាកសួរ​តែម្តង៕

adverise with khmeread

មតិយោបល់