adverise with khmeread Ta chai1

ថៃប្រកាសបិទកោះដ៏ស្រស់ស្អាតមួយឥតពេលកំណត់ ព្រោះអ្នកទេសចរបុកមកលេងខ្លាំងពេក

​    យោងតាមប្រភពព័ត៌មាន Straitstimes ចេញផ្សាយថ្ងៃចន្ទនេះបានឱ្យដឹងថា ​រដ្ឋាភិបាល​ថៃ​បានប្រកាសថា​ខ្លួន​នឹង​បិទ​ប្រជុំ​កោះ​ស៊ី​មី​ឡាន់ (Similan) ភាគខាងត្បូង​មិនឱ្យ​ទេសចរ​ចូល​ទៅលេង​រយៈពេល ៥ ខែ និង​កោះ​មួយ​ក្នុងចំណោម​ប្រជុំ​កោះ​នេះ​គឺ កោះ​តា​ចៃ​នឹងត្រូវ​បិទ​គ្មាន​ពេល​កំណត់ បន្ទាប់ពី​ការប្រកាស​បិទ​ប្រចាំឆ្នាំ​របស់ខ្លួន​។ 

​     លោក ថន​យ៉ា ណេ​ធី​ថា​ម៉ា​គុន (Thanya Netithammakun) អគ្គនាយក​នៃ​នាយកដ្ឋាន​ឧទ្យាន​ជាតិ​, សត្វព្រៃ​និង​អភិរក្ស​រុក្ខជាតិ​ថៃ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ទី ១៥ ឧសភា​ថា ប្រជុំ​កោះ​ដែលមាន​ទេសភាព​ស្អាត​អស្ចារ្យ​ដ៏​ល្បីល្បាញ​ក្នុង​សមុទ្រ​អា​ដា​ម៉ាន់​នេះ នឹងត្រូវ​បិទ​ចាប់ពី​ថ្ងៃទី ១៥ ខែឧសភា ដល់​ថ្ងៃទី ១៥ ខែតុលា ដើម្បី​អនុញ្ញាតឱ្យ​ធនធានធម្មជាតិ​របស់​វា​លូតលាស់​ឡើងវិញ​។ 

​    ​លោក​ថន​យ៉ា​បាន​និយាយថា កោះ​តា​ចៃ​នឹង​បន្ត​បិទ​ឥត​ពេល​កំណត់​ដោយសារតែ​ការបំផ្លាញ​ធ្ងន់ធ្ងរ​បង្កឡើង​ដោយ​អ្នកទេសចរ​។ 

​    ​អ្នកទេសចរ​ជិត ១០០០ នាក់​បានមក​ដល់​កោះ​តា​ចៃរៀងរាល់ថ្ងៃ បើទោះបីជា​កោះ​នេះ​មាន​សមត្ថភាព​ទទួល​អ្ន​ក​ទេសចរ​ត្រឹម ៧០ នាក់​ក៏ដោយ ដោយ​បង្កឱ្យមាន​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​បរិស្ថាន និង​សម្បត្តិ​ធម្មជាតិ​៕  

ប្រភព៖ Straitstimes

adverise with khmeread

មតិយោបល់