adverise with khmeread 6722f263 6bd6 4d43 9ac6 7bd1edcc00ca

ឡោមព័ទ្ធ​ក្រុមចោរប្លន់​រថយន្ត​ឡិច​ស៊ី​ស​៤៧០

     ភ្នំពេញ​ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​ប៉ូលិស​ស្នងការ​រាជធានី​ភ្នំពេញ​បាន​ឡោមព័ទ្ធ​ក្រុមចោរប្លន់​រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2S-9925 ដែល​កំពុងបើក​គេច​មក​លាក់ខ្លួន​នៅ​ចំណុច​ជិត​រោងចក្រ ​GGK ស្ថិតនៅ​ម្ដុំ​វត្ត​ជន្លង់ម្លូរ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

     លោក យឹម សារ៉ាន អធិការ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានឱ្យដឹងថា នា​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ មាន​ករណី​ចោរប្លន់​រថយន្ត​ឡិច​ស៊ី​ស ​៤៧០​ ចេញពី​ចំណុច​ផ្លូវ​កប់​ស្រូវ​រួច​គេចខ្លួន​មកកាន់​ចំណុច​ខាងលើនេះ ទើប​កម្លាំង​របស់លោក​តាម​ចាប់​ខណៈ​ទទួលបាន​ព័ត៌មាន​ថា ក្រុមចោរប្លន់​បាន​ប្រើ​កាំភ្លើង​។​

     លោក​អធិការ​បន្តថា មុនដំបូង​ក្រុមចោរប្លន់​ បាន​ប្រើ​រូបភាព​ជាការ​មក​ទិញ​រថយន្ត ​និង​សុំ​បើក​សាកមើល ប៉ុន្តែ​ពួកគេ​បាន​ដក​កាំភ្លើង​ភ្ជង់​យក​រថយន្ត​នេះ​តែម្តង​។ ​ពេលនេះ​សមត្ថកិច្ច​ធ្វើការ​ឡោមព័ទ្ធ​ជនសង្ស័យ បន្ទាប់ពី​ពួកចោរ​ទុក​រថយន្ត​ហើយ​រត់​បាត់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់