អគ្គីភ័យមួយបានបំផ្លិចបំផ្លាញជំរំកម្មករសំណង់ដែលបានកើតឡើងនៅក្បែរតុលាការព្រហ្មទណ្ឌនៅតាមដងផ្លូវ Ratchadaphisek ក្នុងក្រុងបាងកកនៅថ្ងៃចន្ទនេះ។
មន្ត្រីប៉ូលិសបាននិយាយថា ពួកគេបានទទួលសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់នេះនៅវេលាម៉ោង ០១ និង ៤៥ នាទីរសៀល។ គ្មានការរាយការណ៍អំពីអ្នកស្លាប់និងរបួសឡើយ។
ក្រុមពន្លត់អគ្គីភ័យបានចំណាយពេលជាងមួយម៉ោងដើម្បីគ្រប់គ្រងស្ថានការណ៍។ ការឆេះនេះត្រូវបានជឿថា បានកើតឡើងដោយទុស្សេចរន្តអគ្គីសនី៕
ប្រភព៖ Bangkok Post
