adverise with khmeread 1

Real Madrid មាន​ទឹកមាត់​លេប​ច្រើន​នៅ CL បន្ទាប់ពី​គ្មាន​កីឡាករ​ណា​ម្នាក់​របួស​

​    ​សមាជិក​ទាំងអស់​រប​ស់​ក្រុម Real Madrid កំពុងស្ថិត​ក្នុង​សុខភាព​ល្អ​និង​កំពុង​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ជាមួយ Atletico Madrid ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ដែល​នឹង​កើតឡើង​នៅ​ទីក្រុង​មី​ឡង់​នៅ​ថ្ងៃទី ២៨ ខាងមុខ​។​

​    ​ខណៈ​ឈ្នះ ១២ ប្រកួត​ជាប់​គ្នា ក្រុម​អធិរាជ​ស​បានបញ្ចប់​យុទ្ធនាការ​បាល់ទាត់ La Liga រដូវ​កាល ២០១៥/១៦ ដោយ​គ្មាន​ពានរង្វាន់​ក្នុង​ដៃ ប៉ុន្តែ​សន្ទុះ​របស់​ពួកគេ​នៅតែ​ខ្លាំងក្លា​ដដែល​។​

​    ​លោក Zinedine Zidane បានផ្តល់​ថ្ងៃ​សម្រាក​ដល់​ក្រុម​កីឡាករ​ចំនួន​ពីរ​ថ្ងៃ​បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម Deportvo La Coruna ដោយ​លទ្ធផល ២-០ កាលពី​ថ្ងៃ​សៅរ៍​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​ចង់បាន​ក្រុម​ដែល​គ្រប់​ជើង ១០០% តែម្តង​ដើម្បី​ធ្វើការ​ត្រៀមខ្លួន​មុន​ការប្រកួត​រវាង​ក្រុម​ជិតខាង​ក្នុង​ក្រុង​ម៉ា​ឌ្រី​ដ​។​

​    ​ដោយមាន​កីឡាករ​គ្រប់​ជើង​ទាំង ២៣ នាក់ នេះ​មានន័យថា លោក Zidane នឹង​អាចដាក់​ជើង​ជម្រើស​ដំបូង​ទាំង ១១ នាក់ ដែល​គាត់​ខាន​ដាក់​អស់​រយៈពេល​ដ៏​យូរ​ដោយសារ​បញ្ហា​របួស​រប​ស់​កីឡាករ​សំខាន់ៗ​មួយចំនួន​។​

​    ​ក្រុម​កីឡាករ​ទាំងអស់​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីតាលី​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់