adverise with khmeread 0

លោក Roy Hodgson បង្ហាញ​ជម្រើសជាតិ​អង់គ្លេស​សម្រាប់​ព្រឹត្តិការណ៍​យ៉ូ​រ៉ូ ២០១៦ ខាងមុខ​

​    ​គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស លោក Roy Hodgson បានបង្ហាញ​ជម្រើសជាតិ​ទាំង ២៦ រូប​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​អឺរ៉ុប​ខាងមុខ ដោយ​ក្នុងនោះ​មាន​ទាំង​តារា​វ័យក្មេង​របស់​ក្រុម Manchester United កីឡាករ Marcus Rahsford ផងដែរ​។​

​    ​Andros Townsend និង Jack Wilshere ក៏មាន​ឈ្មោះ​សម្រាប់​បាល់ទាត់​មិត្តភាព​ដែល​នឹង​ប៉ះ​ជម្រើសជាតិ​តួ​ក​គី អូស្ត្រាលី​និង​ព័រ​ទុយ​ហ្គា​ល់​នាពេលខាងមុខ​។​

​    ​លោក Hodgson នឹង​កាត់​យក​កីឡាករ​តែ ២៣ រូប​ពី ២៦ រូប​នៅ​ថ្ងៃទី ៣១ ខែឧសភា​ខាងមុខ​សម្រាប់​យ៉ូ​រ៉ូ ២០១៦ ដែល​នឹង​ប្រព្រឹត្តឡើង​នៅ​ប្រទេស​បារាំង​៕

adverise with khmeread
ប្រភព៖ FA

មតិយោបល់