adverise with khmeread 8d7910c3 4347 4fd5 9921 7d7a6fa55059

ឃុំខ្លួន​លោក ​តួ ធាន​ទឺ អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​ឧបនាយករដ្ឋមន្ត្រី​ម្នាក់​

     បន្ទាយមានជ័យ ៖ «​លោក​ តួ ធាន​ទឺ ត្រូវ​ចាប់ខ្លួន​ហើយ​»​ នេះ​បើ​យោងតាម​បណ្តាញ​សង្គម​របស់​ឈ្មោះ ​អាត់ ខែម​ ស្នងការ​ប៉ូលិស​ខេត្តបន្ទាយមានជ័យ​ដែល​បាន​បង្ហោះ​នៅ​ថ្ងៃទី​១៦​ ឧសភា​ ឆ្នាំ​២០១៦ ដោយបាន​ផ្សព្វផ្សាយ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ និង​រូបថត​មន្ត្រី​ន​ប៉ូលិស​២​នាក់​ឈរ​អម​លោក ​តួ ធាន​ទឺ​ ទៀតផង។​

     លោក​ តួ ធាន​ទឺ ជា​អតីត​អភិបាលរង​ទី​២​ ខេត្តបន្ទាយមានជ័យ​ និង​ជា​អតីត​ទីប្រឹក្សា​លោក​ឧបនាយករដ្ឋមន្ត្រី​ម្នាក់​។ ការចាប់ខ្លួន​នេះ បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង​ក្នុងចំណោម​អ្នក​ ខេត្តបន្ទាយមានជ័យ​ព្រោះ​កន្លងមក មាន​មនុស្ស​តិច​ណាស់​ដែល​ជឿថា គ្មាន​នរណា​ឬ​ស្ថាប័ន​ណា​អាចធ្វើ​អី​បាន​លើ​អតីត​ទីប្រឹក្សា​អ្នកធំ​រូបនេះបានឡើយ​។ ​ក្នុងនោះ​មាន​មន្ត្រី​ជា​អ្នកធំ ​និង​រាស្ត្រ​ជាច្រើន​ក៏​សប្បាយចិត្ត​ដែរ​ព្រោះ​ឈ្មោះ​នោះ​ធ្លាប់​បង្ក​ព្យុះភ្លៀង​មិនតិច​ទេ​នៅ​ខេត្ត​នេះ​។​

     ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តបន្ទាយមានជ័យ​បាន​ចាប់ខ្លួន​លោក​តួ ធាន​ទឺ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦​នេះ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់លោក ម៉ម វណ្ណ​:​ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចុះ​ថ្ងៃទី​២០ ​មេសា​ ឆ្នាំ​២០១៦​។​

     យោង​ដីកា​ដំណោះស្រាយ​លេខ​៦៩២១​ចុះ​ថ្ងៃទី​៣០​មីនាឆ្នាំ​២០១៥​របស់លោក​ឡូយ ចាន់​ត្រា ចៅក្រម​ស៊ើប​សួរ​តុលាការខេត្ត​នេះ បានបង្ហាញ​ថា​លោក​តួ ធាន​ទឺ​​ បច្ចុប្បន្ន​រស់នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរិ​សោភ័ណ ត្រូវ​ជាប់ពន្ធនាគារ​ចំនួន​១​ឆ្នាំ ពី​ពេល​ចាប់ខ្លួន​ពីបទ​ ​ឆបោក​ប្រព្រឹត្តិ​នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ កាលពី​ថ្ងៃទី​១២​ មេសា​ ឆ្នាំ​២០១៤​។​ ការចាប់ខ្លួន​ទៅ​ដាក់គុក​តាម​អំណាច​សាលក្រម​លេខ​១១(​ច​)​ចុះ​ថ្ងៃទី​២៦​ កុម្ភៈ ​ឆ្នាំ​២០១៦​។ ​ប៉ុន្តែ​ដីកា​នោះ​ពុំបាន​ដាក់ថា​នរណា​ជា​អ្នកប្តឹង​នោះទេ​។​

     គួររំលឹកថា លោក ​តួ ធាន​ទឺ ក៏​ជា​អតីត​អ្នករក​ស៊ីកាប់​ចាក់ ឆបោក ល្បិច​ទល់​មេឃ​ម្នាក់ ហើយ​បាន​ចូល​គណបក្ស​ហ្វ៊ុន​ស៊ីន​ប៉ិ​ច​ហើយ​ក្លាយជា​អភិបាលរង​ទី​២​ ខេត្តបន្ទាយមានជ័យ​។​

     ក្រោយ​អស់​ខ្នងបង្អែក​ពី​សម្តេចក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ីន​ប៉ិ​ច​ ព្រោះ​អស់តំណែង​ជា​ប្រធានរដ្ឋសភា  លោក​ទឺ​មានទំនាស់​យ៉ាងខ្លាំង​ជាមួយ នឹង​លោក​ញ៉ឹក ប៊ុនឆៃ អតីត​ឧបនាយករដ្ឋមន្ត្រី​រឿង​គ្រឿងញៀន​ និង​ដី​ស្នាក់ការ​គណ​:​បក្សហ្វ៊ុន​ស៊ីន​ប៉ិ​ច​​ខេត្តបន្ទាយមានជ័យ​រហូត​ដល់​មានការ​បង្កើត​រឿង​ដុត​គ្រឿងចក្រ​ចូក​១​គ្រឿង​យកចេញ​ពី​ដី​ស្នាក់ការ​បក្ស​នៅ​សង្កាត់​កំពង់ស្វាយ ដើម្បី​ចោទ​ទម្លាក់​លើ​លោក​ ញ៉ឹ​ក ប៊ុនឆៃ​។ ​រឿងនេះ​ធ្វើឱ្យ​លោក​ ញឹក ប៊ុនឆៃ​ស្ទើរ​របូត​ខោ​ដែរ​។ តែ​តុលា​ការរកឃើញ ថា​ប្អូនប្រុស​ឈ្មោះ តិ របស់លោក ​ទឺ ជា​អ្នកប្រព្រឹត្ត​ទៅវិញ​ទេ​។​

     ប្រវត្តិ​លោក​ ទឺ គឺ​បាន​ដុត​ និង​កកូរ​រឿង​ឱ្យមាន​ទំនាស់​ និង​ក្លាយជា​រឿង​ថា​ពុករលួយ​ករណី​ដីចម្ការ​នៅ​ស្រុក​ស្វាយចេក​របស់​ក្រុមហ៊ុន​អង់គ្លេស​មួយ​ឈ្មោះ​អាយ​ជី​អ៊ី ​(IGE) ហើយ​ចាប់​ដាក់គុក​ជនជាតិ​អង់គ្លេស​ជា​ប្រធាន​ក្រុមហ៊ុន​នោះ ​និង​ដាក់គុក​មន្ត្រី​ជាច្រើន រាប់ទាំង​លោក​
​អ៊ុក កែវ​រតន​:  អតីត​ជា​នាយករង​រដ្ឋបាល ខេត្ត​បន្ទាយមានជ័យ​ និង​ជា​ជំនួយការ​លោក ​អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​

     លោក​ក៏មាន​បញ្ហា​រឿង​ដីធ្លី​រាប់មិនអស់​ជាមួយ​ពលរដ្ឋ​ស្រុក​ស្វាយចេក ថ្មពួក ក្រុង​សិរិ​សោភ័ណ​ស្រុក​មង្គល​បូរី ផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់