adverise with khmeread Index

ដុតកញ្ច្រាំងស្រូវឆេះរាលដាលអស់គោយន្តមួយគ្រឿង

     ប៉ៃលិន៖ បុរសម្នាក់បានដុតកញ្ច្រាំងស្រូវជាទម្លាប់រាល់ឆ្នាំ ស្រាប់តែឆេះរាលដាលអស់គោយន្តដឹកចំបើងមួយគ្រឿងឆេះខ្ទេច សំណាងល្អមិនឆេះដល់ផ្ទះស្នាក់នៅ។
    គ្រោះថ្នាក់ខាងលើនេះកើតឡើងកាលពីថ្ងៃទី២២ ខែធ្នូ  ឆ្នាំ២០១៥ វេលាម៉ោង ១២និង១០ នាទីថ្ងៃត្រង់ នៅចំណុចស្រែប្រាំង ផ្ទះរបស់លោក ដោះ វិបុល ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរកសិករ ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
    ប៉ូលិសនិយាយថា គ្រោះថ្នាក់អគ្គីភ័យនេះគឺបណ្តាលមកពីម្ចាស់ផ្ទះដុតកញ្ជ្រាំងស្រូវក្នុងវាលស្រែបណ្តាលឲ្យឆេះរាល រហូតដល់ឆេះគោយន្តមួយគ្រឿងដែលមានផ្ទុកចំបើងពេញ និងឆេះពំនូកចំបើងក្បែផ្ទះយ៉ាងសន្ធោសន្ធៅ ។
   បន្ទាប់មករថយន្តពន្លត់អគ្គីភ័យចំនួនពីរគ្រឿង និងកងកម្លាំងអន្តរាគមន៍ចម្រុះនៃស្នងការដ្ឋានប៉ូលិសខេត្តប៉ៃលិន បានទៅជួយបាញ់ពន្លត់ ទាន់ពេលវេលា ។.
    ប៉ូលិសបន្តថា ហេតុការណ៍នេះបណ្តាលអោយខូចខាតទ្រព្យសម្បត្តិមួយចំនួនដូចជា៖១- គោយន្តកន្ត្រៃចំនួន ០១គ្រឿង២- ដំណាំផ្សេងៗមួយចំនួន៣- និងឆេះចំបើងអស់មួយពំនូក ៕

adverise with khmeread

មតិយោបល់