adverise with khmeread 1c47d84c 9f9f 4388 8a80 41969cf73dda

យក​ឡាន​ដែល​គេ​យកទៅ​ជួសជុល​ទៅ​ជក់​ថ្នាំញៀន​ផុងខ្លួន​

      ភ្នំពេញ ៖ បុរស​ចំនួន​៣​នាក់​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​(​ឆ្លាម​)​ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2M-4129​ ដែល​ម្ចាស់​គេ​យកទៅ​ជួសជុល​ទៅ​ជក់​ថ្នាំញៀន​នៅ​ចំណុច​សំណង់​មិន​រៀបរយ​មាន​ទីតាំង​ក្នុងភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ហើយ​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២​ចុះទៅ​បង្ក្រាប​។​

      លោក អនុសេនីយឯក ទេព​ បូរ៉ា នាយប៉ូលិស​ប៉ុស្តិ៍ច្បារអំពៅ​ទី​២​ បាន​ឲ្យ​ដឹងថា ករណី​បង្ក្រាប​ទីតាំង​ជក់ ​និង​ចែកចាយ​ថ្នាំញៀន​នេះ​ បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៥ ​ខែឧសភា​ ​ឆ្នាំ​២០១៦​។ ​ជនសង្ស័យ​ទាំង​៤​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​ទី​១-​ឈ្មោះ​ សែន សីហា ភេទ​ស្រី ​អាយុ​៣១​ឆ្នាំ​ស្នាក់នៅ​ទីតាំង​ចាប់ខ្លួន​ជា​អ្នក​ចែកចាយ​ថ្នាំញៀន​,​ទី​២​ឈ្មោះ​ ឌុ​ច សុ​ចន្ទី ​ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ​និង​ទី​៣-​ឈ្មោះ ហេង កុសល​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ និង​ទី៤​៣​ឈ្មោះ​ វ៉ាន់ សុ​ផានិត ​ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ​ពួកគេ​ជាជាង​ជួសជុល​រថយន្ត​នៅ​យានដ្ឋាន​មួយកន្លែង​ស្ថិតនៅក្នុង​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។​

      ក្នុង​ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​បាន​ថ្នាំញៀន​ចំនួន​២​កញ្ចប់ ​និង​ឧបករណ៍​ជក់​ជាច្រើន​។​ អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ​គឺ​ជាង​ជួសជុល​រថយន្ត​ថ្លើមធំ​ហ៊ាន​យក​រថយន្ត​ដែល​គេ​យកមក​ជួសជុល​បែរជា​យកទៅ​ជិះ​ជក់​ថ្នាំ​មិន​ខ្លាច​ប៉ះពាល់​ដល់​កិត្តិយស​ម្ចាស់​រថយន្ត​សោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់