adverise with khmeread De052478 7423 447c 9fd7 296c70e9a6ea %281%29

វ៉ៃខ្នោះ​តាម​ដីកា​ពីបទ​ជួញ​គ្រឿងញៀន​

       ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៥ ​ឧសភា ​ឆ្នាំ​២០១៦ ម៉ោង​១០ និង​១៥​នាទី​ចំណុច ដីឡូត៍​គ្មាន​លេខ ភូមិ​ចំពុះក្អែក  សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ  តាម​ដីកា​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​

       ប៉ូលិស​និយាយថា ប៉ូលិស ប៉ុស្តិ៍ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ​ធ្វើការ​ចាប់ខ្លួន​ជន​ស​ង្ស័យ​ម្នាក់​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ ឃុំខ្លួន លេខ​១៦៣ ត ដ ច ន ចុះ​ថ្ងៃទី​១៨-០៣-២០១៦ ដោយ​លោក​ ​រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ សាលាដំបូង រាជធានី​ភ្នំពេញ ពី​ប​ទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច ដីឡូត៍​គ្មាន​លេខ ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី ១១​ ​កុម្ភៈ​ ឆ្នាំ​២០១៥។​

       ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ ​ចក់ ចាន់ ​ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ចំពុះក្អែក​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ។ ចាប់ខ្លួន នៅ​ភូមិ​ជនសង្ស័យ​ស្នាក់នៅ​ខាងលើ។​

       បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់