adverise with khmeread 4a0a601f 616a 4f0b 9cf1 558f8ba296a5

រយៈពេល​៨​ម៉ោង​សមត្ថកិច្ច​ព័ទ្ធចាប់​ចោរប្លន់​ប្រដាប់អាវុធ​២​នាក់​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ ប្រតិបត្តិការ​រយៈ​៨​ម៉ោង​កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ស្រាល​ក្រុង ដឹកនាំ​ដោយ​លោក យឹម សារ៉ាន់ និង​លោក ​ប៊ុន សត្យា​ ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​បំបែកសំណុំរឿង​ករណី​ក្រុមចោរប្លន់​រថយន្ត Lexus 470 កាលពី​ព្រឹក​ថ្ងៃទី​១៦​ឧសភា ដោយ​ចាប់រស់​២​នាក់​ដកហូត​កាំភ្លើង​១​ដើម ​និង​រឹបអូស​យក​ឡាន​មកវិញ នៅ​ល្ងាច​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

     លោក យឹម សារ៉ាន់ អធិការ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ហ៊​ន សំណាង និង​ម្នាក់ទៀតជា​បងប្រុសឈ្មោះ ហ៊​ន វណ្ណ​: ទាំង​២​នាក់​ជា​បងប្អូន​បង្កើត ជា​សន្តិសុខ​នៅ​ក្រុមហ៊ុន​មួយ​។​

     លោក យឹម សារ៉ាន់ បាន​បន្តថា មុនពេល​មាន​ករណី​ប្លន់​នេះ​កើតឡើង គឺ​ជនរងគ្រោះ បានប្រកាស​លក់​រថយន្ត​របស់ខ្លួន ម៉ាក Lexus 470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2S-9925 តាម Facebook ពេលនោះ​ជនសង្ស័យ​បាន​ទូរស័ព្ទ ណាត់​ជាមួយ​ជនរងគ្រោះ​ដើម្បី​ជួបគ្នា​ទិញ​រថយន្ត​។​

     ក្រោយ​ជួបគ្នា​ហើយ​ជនសង្ស័យ​បាន​សុំ​សាក​រថយន្ត ជាមួយ​ប្អូនប្រុស​ជនរងគ្រោះ លុះ​ពេល​បើក​ដល់​ផ្លូវ​ទំនប់​កប់​ស្រូវ ក៏​ដេញ​ឲ្យ​ជនរងគ្រោះ​ចុះ​ពីលើ​រថយន្ត តែ​ជនរងគ្រោះ​មិន​ព្រម​ចុះ ក៏​ដក​កាំភ្លើង​ភ្ជង់​ហើយ​បើក​គេច​តែម្តង​។​

     ដោយសារ​មាន​កម្លាំង​សមត្ថកិច្ច​តាម​ពីក្រោយ ទើប​ជនសង្ស័យ​យក​រថយន្ត​ទៅ​ទម្លាក់ចោល​នៅ ដីឡូត៍​មួយកន្លែង ហើយ​រត់គេចខ្លួន។ ប៉ុន្តែ​ក្រោយ​ធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ ទើប​ឈានទៅដល់​ការចាប់ខ្លួន​តែម្តង​។​

     លោក​អធិការ​បន្តថា ជនសង្ស័យ​ទាំង​២​នាក់ ស្ថិតក្រោម​ការសាកសួរ នៅ​អធិការដ្ឋាន​ខណ្ឌ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់