adverise with khmeread A0c9cc3f d8b9 4081 82eb f510e3fd7d16

កាប់​ចិញ្ច្រាំ​ដូច​ប្រហិត​របួសធ្ងន់ ប៉ូលិស​វ៉ៃខ្នោះ​ម្នាក់​

    តាកែវ ៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​មួយ​កើត​ទ្បើង​កាលពី​ល្ងាច​ថ្ងៃទី​១៥​ ឧសភា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ខ្ទម​របស់​ជនរងគ្រោះ ស្ថិតនៅ​ចំណុច​ភូមិ​ពោធិ ឃុំ​ព្រះបាទ​ជាន់ជុំ​ ​ខេត្តតាកែវ​ បណ្តាលឱ្យ​របួស​ធ្ងន់ធ្ងរ ហើយ​ប៉ូលិស​ស្រាវជ្រាវ​ចាប់ខ្លួន​ម្នាក់។​

    ប៉ូលិស​និ​យា​ថា អំពើហិង្សា​នេះ​បង្ក​ទ្បើង​ដោយ​ជនសង្ស័យ​ឈ្មោះ ​តែម សុភា​ ភេទ​ប្រុស(​ឃាត់ខ្លួន​)​ និង​ឈ្មោះ​ តែម​ សុភាព​ ភេទ​ប្រុស (បងប្អូន​បង្កើត​) បាននាំគ្នា​វាយ​នឹង​កាប់​ជនរងគ្រោះ​ឈ្មោះ ​ចិន ទិ​ត្យ ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ពោធិ ឃុំ​ព្រះបាទ​ជាន់ជុំ​ ដោយ​គ្មាន​មូលហេតុ​  បណ្តាល​ឲ្យ​រងរបួស​ក្បាល១​កន្លែង ចង្កា១​កន្លែង ហើម​ឆ្អឹង​ដង​កាំ​បឹ​ត១កន្លែង កែងដៃ​ខាងឆ្វេង១កន្លែង។​

    ប​ច្ច​ប្បន្ន​ប៉ូលិស​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់