adverise with khmeread Man utd

បន្ទាប់ពី​លុបចោល​ការប្រកួត Man Utd សុខចិត្ត​សង​ថ្លៃ​សំបុត្រ​

​    ​បន្ទាប់ពី​ការប្រកួត​ជាមួយ​ក្រុម Bournemouth ត្រូវបាន​លុបចោល​ដោយសារតែ​បារម្ភ​អំពី​ការ​បំផ្ទុះ​គ្រាប់បែក ក្លឹប Man Utd បាន​សន្យា​សង​ថ្លៃ​សំបុត្រ​ដល់​អ្នកគាំទ្រ​រប​ស់​ខ្លួន​វិញ​។ អ្នកគាំទ្រ​ដែល​បាន​ទិញ​សំបុត្រ​សម្រាប់​ការប្រកួត​ចុងក្រោយ​នៃ​រដូវ​កាល​នេះ​នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​រក្សាទុក​សំបុត្រ​នេះ​សម្រាប់​ការប្រកួត​ឡើងវិញ​ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​អង្គារ​។​
 
​    ​បុគ្គលិក​សន្តិសុខ​រប​ស់ Man Utd បាន​រកឃើញ​ទូរស័ព្ទ​មួយគ្រឿង​ដែលមាន​ខ្សែលួស​ភ្ជាប់​ជាមួយនឹង​បំពង់​ឧស្ម័ន​នៅក្នុង​បន្ទប់ទឹក​របស់​បុរស​នៅ​ជាន់​ទី​៥​។ ឧបករណ៍​នេះ​ត្រូវបាន​គេ​បំផ្ទុះ​ចោល​ដោយ​ក្រុម​ជំនាញ​គ្រឿងផ្ទុះ ប៉ុន្តែ​បន្ទាប់ពី​ការប្រកួត​នេះ​ត្រូវបាន​លុបចោល​ប៉ូលិស​បានប្រកាសថា វា​ជា​ឧបករណ៍​ហ្វឹកហាត់​ដែល​គេ​ភ្លេច​ដោយ​ចៃដន្យ បន្ទាប់ពី​ហាត់ប្រាណ​រួច​។​

​    ​លោក Ed Woodward បាន​និយាយថា ក្លឹប​នឹង​ស៊ើបអង្កេត​ឧប្បត្តិ​ហេតុនេះ “​សុវត្ថិភាព​របស់​អ្នកគាំទ្រ​គឺជា​អាទិភាព​ចម្បង​របស់​យើង​។ ខ្ញុំ​សូម​អរគុណ​ចំពោះ​ការគាំទ្រ​”៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់