adverise with khmeread 1

Man City គ្រោងទាក់ទាញ Jack Wilshere និង Alexis Sanchez នៅរដូវក្តៅនេះ

​    ​អនាគត​គ្រូបង្វឹក​ក្លឹប Man City លោក Pep Guardiola មាន​គម្រោង​ផ្ទេរ​កីឡាករ​ពីររូប​របស់ Arsenal គឺ​ខ្សែបម្រើ Jack Wilshere និង Alexis Sanchez ។ ប៉ុន្តែ​លោក Arsene Wenger មានការ​ប្រុងប្រយ័ត្ន​មិន​ចង់​បាត់បង់​កីឡាករ​ណា​ម្នាក់​ទេ បន្ទាប់ពី​ធ្លាប់​បាត់បង់​កីឡាករ Emmanuel Adebayor  Samir Nasri  Gael Clichy និង Bacary Sagna ទៅ City កាលពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​    ​ខ្សែការពារ​ស្លាប​ឆ្វេង​របស់ Spurs គឺ​កីឡាករ Danny Rose ក៏​ស្ថិត​ក្នុងការ​តាម​ប្រ​ម៉ាញ់​របស់​ក្រុម City ផងដែរ នៅពេល​ក្លឹប City ចង់​បង្កើន​ចំនួន​កីឡាករ​ក្នុងស្រុក​ដើម្បី​ឆ្លើយតប​នឹង​បទបញ្ញត្តិ​របស់ UEFA ។​

​    ​កាលពី​ថ្ងៃ​សៅរ៍​លោក Guardiola ដែល​បាន​ដឹកនាំ​ក្រុម Bayern Munich សម្រាប់​ការប្រកួត​ចុងក្រោយ​មុនពេល​ផ្ទេរ​មកកាន់​អង់គ្លេស​នោះ តែងតែ​អួត សរសើរ​កីឡាករ​រូបនេះ ហើយ​ក្រុម City ក៏​ធ្លាប់​ចង់​ផ្ទេរ​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ ផងដែរ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់