adverise with khmeread 3333333333

វេជ្ជបណ្ឌិត​ជប៉ុន​អាយុ ១០៣ ឆ្នាំ​រូបនេះ​បង្ហើប​អា​ថ៍កំ​បាំង​អាយុ​វែង និង​សុខ​ភាពល្អ​, ចង់ដឹង​ទេ​?

​    ​វេជ្ជបណ្ឌិត​វ័យ​ចំណាស់​ជនជាតិ​ជប៉ុន លោក Shigeaki Himohara បាន​អះអាងថា ការរស់នៅ​ដែលមាន​សុខភាព​ល្អ​គឺជា​អា​ថ៍កំ​បាំង​នៃ​អាយុ​វែង​។ 

​    ​គាត់​មាន​អាយុ ១០៣ ឆ្នាំ​ប៉ុន្តែ​មើលទៅ​ក្មេង​ជាង​អាយុ​គាត់​ទៀត ហើយ​គីឡូ​របស់គាត់​គឺ ៦០ ថេរ​មិនចេះ​ប្រែប្រួល​ជាច្រើន​ឆ្នាំ​មកហើយ​។ គាត់​បាន​និយាយថា គន្លឹះ​ចំពោះ​ជីវិត​មាន​សុខភាព​ល្អ និង​អាយុ​វែង​គឺ​អាហារ​រូប​ត្ថ​ម្ភ​ត្រឹមត្រូវ​។​

​    ​ខាងក្រោម​នេះ​គឺជា​គោលការណ៍​របស់គាត់​៖
​    ​* អាហារ​គឺជា​របស់​សំខាន់បំផុត​
​    ​អាហារ​ពេលព្រឹក​របស់​វេជ្ជបណ្ឌិត​រូបនេះ​គឺ​ចេក​មួយ​ផ្លែ និង​ទឹក​ផ្លែឈើ​មួយ​កែវ​លាយ​ជាមួយ​ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ ឬ ទឹកដោះគោឆៅ​មួយ​កែវ​កូរ​ជាមួយ​ម្សៅ​សណ្តែកបាយ​មួយ​ស្លាបព្រា​បាយ​។ ប្រេង​អូ​លីវ​មាន​អត្ថប្រយោជន៍​សុខភាព​រាប់មិនអស់ ហើយ​ជាពិសេស​មាន​អត្ថប្រយោជន៍​សម្រាប់​ប្រព័ន្ធ​បេះដូង និង​ស្បែក​។ ជាងនេះទៅទៀត អាហារ​ថ្ងៃត្រង់​របស់គាត់​បាន​គឺមាន​ទឹកដោះគោឆៅ ១ កែវ រួមជាមួយ​នំ​ធុង ២ ទៅ ៣ ដុំ​។ អាហារ​ពេល​ល្ងាច​របស់លោក Himohara រួមមាន​ផ្លែឈើ បាយ​ជាមួយ​ត្រី​បន្តិចបន្តួច និង សាច់​ជាប់​ខ្លាញ់ ៩០ ក្រាម​ពីរដង (​សម្រាប់តែ​អាហារ​ពេល​ល្ងាច​) ក្នុង​មួយ​សប្តាហ៍​។ 

​    ​* ថាមពល​
​    ​វេជ្ជបណ្ឌិត​ជប៉ុន​គិតថា វា​ជាការ​សំខាន់​ណាស់​ដែល​ត្រូវមាន​អារម្មណ៍​ថា​ខ្លួនឯង​មាន​ថាមពល​វិជ្ជមាន​។ ក្នុងករណីនេះ មនុស្ស​មិនចាំបាច់​ទាល់តែ​ដេក ឬ​ទទួលទាន​អាហារ​ទេ​។ គាត់​បាន​បកស្រាយ​រឿងនេះ​ជាមួយ​ឧទាហរណ៍​នៃ​ក្មេង​តូចៗ ដែល​ពេល​សប្បាយចិត្ត​គឺ​ភ្លេច​អស់ហើយ​ការទទួល​ទាន និង​ដេក​ពួន​។ ជាងនេះទៅទៀត គាត់​បាន​អះអាងថា នៅពេល​មនុស្ស​ស្រឡាញ់​ការងារ​របស់​ពួកគេ និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​មិត្តភក្តិ និង​គ្រួសារ ពួកគេ​នឹងមាន​អារម្មណ៍​ពេញលេញ និង​មិនចាំបាច់​អនុវត្តតាម​របប​អាហារ​តឹងរ៉ឹង ឬ ចំនួន​ម៉ោង​ត្រូវ​ដេក​នោះទេ​។ 

​    ​* រស់នៅ​ដោយ​ភាពរហ័សរហួន និង​គិត​វិជ្ជមាន​អំពី​អនាគត​
​    ​លោក​វេជ្ជបណ្ឌិត​ជប៉ុន​រូបនេះ​អះអាងថា បែបផែន​ជីវិត​មមាញឹក​គឺ​ពិតជា​ផ្តល់​អត្ថប្រយោជន៍ ដោយសារ​វា​ជួយ​រក្សា​រាងកាយ​ឱ្យមាន​ភាព​សកម្ម​ក្នុង​ជីវិត​។ លោក​ក៏បាន​ណែនាំ​ផងដែរ​ថា អ្នក​មិនគួរ​ចូលនិវត្តន៍​ឆាប់​ពេក​ទេ យ៉ាងហោចណាស់​គួរ​ទុកពេល​ចូលនិវត្តន៍​នៅមុន​អាយុ ៦៥ ឆ្នាំ​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​អ៊ែន​ណេ​ត​ឆឺ​រ៉​ល​មេ​ឌី​ស៊ីន​

អ្នកនឹងចូលចិត្ត

មតិយោបល់