adverise with khmeread Wwe vs raw

នាង​មិនមែន​លេងសើច​ទេ​ដែល​ដាក់​ទឹកកក​ជីរវ៉ាន់ស៊ុយ​ជុំវិញ​ភ្នែក​! ពេល​ដឹង​ហេតុផល​លោកអ្នក​ក៏​ច្បាស់​ជា​សាក​តាម​ដូចគ្នា​!

    ​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក​ធ្វើឱ្យ​អ្នក​មើលទៅ​ចាស់​ជាង​វ័យ​។ វា​អាច​បង្កឡើង​ដោយ​កត្តា​ជាច្រើន ហើយ​ការ​អស់កម្លាំង​ល្ហិតល្ហៃ​គឺជា​កត្តា​ដ៏​សំខាន់បំផុត​មួយ​ក្នុងចំណោម​នោះ​។ 

​    ​* អ្វីដែល​ត្រូវការ​
​    ​- ពុ​ម្ភ​ធ្វើ​ដុំ​ទឹកកក​
​    ​- ទឹក​ដាំ​ពុះ ២០០ មិ​ល្លី​លីត្រ​
​    ​- ជីរវ៉ាន់ស៊ុយ​ហាន់ ១ ស្លាបព្រា​បាយ (​ស្ងួត ឬ​ស្រស់​ក៏បាន​)

​    ​* របៀប​ធ្វើ​
​    ​- ចាក់ទឹក​ក្តៅ​ពុះ​លើ​ស្លឹក​ជីរវ៉ាន់ស៊ុយ ហើយ​ទុកចោល ២ ម៉ោង​។​
​    ​- រួចហើយ​ចាក់ទឹក​ជីរវ៉ាន់ស៊ុយ​ចូល​ពុម្ព​ទឹកកក រួច​ទុក​ក្នុង​ទូទឹកកក​។​
​    ​- ព្រឹក​ឡើង យក​ដុំ​ទឹកកក​ជីរវ៉ាន់ស៊ុយ​ត្រដុស​ថ្នម​ជុំវិញ​ភ្នែក (​ម្ខាង​មួយ​ដុំ ម៉ាស្សា​ភ្នែក​ទាល់តែ​ទឹកកក​រលាយ​)​។​
​    ​- ចុងក្រោយ កុំ​លាង​សម្អាត​ទឹក ឬ​យក​ក្រណាត់​ជូត ត្រូវ​ទុកឱ្យ​ទឹក​នេះ​ជ្រាបចូល​ស្បែក​។ 

​    ​ភ្លាមៗ​បន្ទាប់ពី​ព្យាបាល រង្វង់​ខ្មៅ​ក្រោម​ភ្នែក​នឹង​រឹតតែ​ខ្មៅ​ជាង​មុន ព្រោះ​ស្បែក​ឡើង​ក្រហម​ដោយសារ​ត្រជាក់​។ ប៉ុន្តែ​កុំ​បារម្ភ តែ​ប៉ុន្មាន​នាទី​ស្បែក​នឹង​ប្រែ​ទៅជា​ធម្មតា ហើយ​ស្នាម​ខ្មៅ​ក៏​នឹង​បាត់ទៅ​ជាមួយ​ផងដែរ​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​អ៊ែន​ណេ​ត​ឆឺ​រ៉​ល​មេ​ឌី​ស៊ីន​

អ្នកនឹងចូលចិត្ត

មតិយោបល់