adverise with khmeread 0

លាយ​គ្រឿងផ្សំ​ទាំង ២ នេះ​លាប​លើ​មុខ រួច​រង់ចាំ​ប៉ុន្មាន​នាទី ថា​តើ​មានរឿង​អ្វី​កើតឡើង​!

​    ​ប្រេង​ម្រេចខ្មៅ​គឺ​សម្បូរ​ទៅដោយ​សារធាតុ​រ៉ែ​និង​វីតាមីន ពិសេស​វា​មាន​វីតាមីន A និង​វីតាមីន K ដែល​ពិតជា​សំខាន់​ដើម្បី​ជួយ​រក្សា​ឱ្យ​ឈាម​រត់​បាន​ស្រួល​និង​ជួយ​រំលាយ​អាហារ​បានល្អ​។ លើសពីនេះ​ទៀត វា​មាន​កាល់ស្យូម ប៉ូ​តា​ស្យូ​ម​និង​ស៊ី​លីន​ញ៉ូ​ម ដែល​ល្អ​សម្រាប់​ឆ្អឹង​និង​រក្សា​សម្ពាធ​ឈាម​ឱ្យ​ស្ថេ​រ​។​

​    ​១. វិធី​កម្ចាត់​កោសិកា​ស្បែក​ងាប់​ដោយ​ប្រើ​ទឹកដោះគោ​យ៉ា​អួ​និង​ប្រេង​ម្រេចខ្មៅ​លាយ​បញ្ចូល​គ្នា​។​

​    ​*​គ្រឿងផ្សំ​
​    ​- ប្រេង​ម្រេចខ្មៅ ១ ស្លាបព្រា​បាយ​
​    ​- យ៉ា​អួ ២ ស្លាបព្រា​បាយ​

​    ​*​វិធី​ធ្វើ​
​    ​លាយ​វា​ចូលគ្នា​រួចហើយ លាប​វា​នៅលើ​ស្បែក​ដែល​លាង​សម្អាត​ដោយ​ថ្នមៗ​រយៈពេល​ពី ២ ទៅ ៣ នាទី​។ ពេលធ្វើ​រួចហើយ លាង​សម្អាត​ជាមួយ​ទឹក​ត្រជាក់​ជាការ​ស្រេច​។ វិធី​នេះ នឹង​សម្អាត​ស្បែក​របស់​អ្នក ដោយ​កម្ចាត់​ស្នាម​ជាំ ហើយ​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ភ្លឺ​ចែងចាំង​ជាង​មុន​។​

​    ​២. ម៉ាស​កម្ចាត់​មុន​ដោយ​ប្រើ​ប្រេង​ម្រេច​និង​ទឹកឃ្មុំ​

​    ​*​គ្រឿងផ្សំ​
​    ​- ប្រេង​ម្រេចខ្មៅ​កន្លះ​ស្លាបព្រា​បាយ​
​    ​- ស៊ុត​ស ២ គ្រាប់ (​ពងមាន់ ឬ​ពង​ទា​)
​    ​- ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​

​    ​*​វិធី​ធ្វើ​
​    ​លាយ​គ្រឿងផ្សំ​ទាំងនេះ​ចូលគ្នា រួចហើយ​យក​វា​មក​លាប​នៅលើ​មុខ ដោយ​ទុក​រយៈពេល​ពី ១៥ ទៅ ២០ នាទី​សឹម​លុបមុខ​ចេញ​។ ម៉ាស​នេះ​នឹង​ជួយ​សម្អាត​មុន​នៅលើ​មុខ​របស់​អ្នក​។​

​    ​៣. ប្រឆាំង​ខ្លាញ់​កំប៉េះគូថ​ជាមួយ​ប្រេង​ម្រេច​

​    ​- អ្នកត្រូវការ​ក្រែ​ម​លាប​ខ្លួន (Body Cream) ចំនួន ១០០ មិ​លី្ល​លីត្រ និង​ប្រេង​ម្រេច​ចំនួន ២ ទៅ ៣ ដំណក់ ហើយ​លាប​វា​នៅ​កំប៉េះគូថ​ដែលមាន​ខ្លាញ់​នៅពេល​ព្រឹក​និង​ពេល​ល្ងាច​។​

​    ​៤. កម្ចាត់​ខ្លាញ់​ភ្លៅ​

​    ​*​គ្រឿងផ្សំ​
​    ​- ប្រេង​អាល់​ម៉ុង ២ ស្លាបព្រា​បាយ​
​    ​- ប្រេងម្រេច ២ ស្លាបព្រា​បាយ​

​    ​*​វិធី​ធ្វើ​
​    ​លាយ​បញ្ចូល​គ្រឿងផ្សំ​ទាំងនេះ​ចូលគ្នា​និង​លាប​លើ​ភ្លៅ​ដែលមាន​ខ្លាញ់ បន្ទាប់មក​ត្រូវ​ងូតទឹក ២ ដង​ក្នុង​មួយថ្ងៃ​។ ប្រេង​នេះ​នឹង​ជំរុញ​ឱ្យ​ស្បែក​របស់​អ្នក​តឹង​ណែន​ល្អ​និង​ភ្លឺ​ថ្លា​ជាង​មុន និង​ស្របពេល​នេះដែរ វា​នឹង​ជួយ​កាត់បន្ថយ​ខ្លាញ់​កំប៉េះ​ភ្លៅ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀតផង​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់