adverise with khmeread Shit

ត្រឹម​គ្រឿងផ្សំ​មហា​ធូរ​ថ្លៃ ២ មុខ​សោះ​អាចធ្វើ​រឿង​ដ៏​អស្ចារ្យ​ចំពោះ​ស្បែក​មុខមុន​បែបនេះ​ក្នុងពេល​តែ ៤ នាទី​!

​    ​តើ​លោកអ្នក​បារម្ភ​រឿង​ស្បែក​មុខមុន និង​ស្នាម​ខ្មៅ​ជាំ​ដុំៗ​លើ​មុខ​មែន​ទេ​? ចង់​បំបាត់​វា​ឱ្យអស់​ទេ​? មាន​វិធី​ច្រើនណាស់​ដើម្បី​បំបាត់​បញ្ហា​នេះ ហើយ​ផលិតផល​ជាច្រើន​ត្រូវបាន​បញ្ចេញ​លក់​លើ​ទីផ្សារ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ ប៉ុន្តែ​មានការ​ព្យាបាល​សាមញ្ញ​មួយ ដែល​លោកអ្នក​អាច​សាកល្បង​នៅផ្ទះ​ដើម្បី​បន្ថយ​ស្នាម​ខ្មៅ និង​មុន​ទាំងនេះ​។ 

​    ​ការ​ត្រដុស​មុខជា​មួយ​ប៉េងប៉ោះ​ត្រូវបាន​អ្នកជំនាញ​ខាង​វិធីសាស្ត្រ​ធម្មជាតិ​អះអាងថា មាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​មុន​ធម្មតា និង​មុនដំបូក​ចេញពី​ផ្ទៃមុខ ហើយ​ថែមទាំង​អាច​កម្ចាត់​ស្នាម​ជាំខ្មៅ និង​មុន​ក្បាល​ខ្មៅ​ទៀតផង​។ ប្រើ​វា​ម្តង​ឬ​ពីរដង​ក្នុង​មួយ​សប្តាហ៍ លោក​អ្នកនឹង​ទទួលបាន​ស្បែក​ទន់ ស្រស់ថ្លា និង​រលោង​។ 

​    ​* ការព្យាបាល​តម្រូវឱ្យមាន​បី​ផ្នែក​៖
​    ​- ស្ទី​ម​
​    ​- ត្រដុស​
​    ​- រក្សា​សំណើម​
​    ​
​    ​ត្រូវ​ស្ទី​ម​មុខ​ជាមុនសិន សឹម​ត្រដុស​មុខជា​មួយរូប​មន្ត​ខាងក្រោម​។ វា​ជាការ​សំខាន់​ណាស់​ដែល​ត្រូវ​អនុវត្តតាម​បី​ដំណាក់កាល​នេះ​ដើម្បី​ឆាប់​បាន​លទ្ធផល​ជាសះស្បើយ​។​

​    ​* គ្រឿងផ្សំ​
​    ​- ប៉េងប៉ោះ ១ ផ្លែ​
​    ​- ស្ករស ២ ទៅ ៣ ស្លាបព្រា​បាយ​
​    ​
​    ​* របៀប​ធ្វើ​
​    ​កាត់​ប៉េងប៉ោះ​ជា​ពីរ​កំណាត់ រួច​ច្របាច់​ទឹក​ចេញ​។ រួច​ដាក់​ស្ករ​ចូល​ហើយ​កូរ​ឱ្យ​សព្វ​។ 

​    ​ប្រសិនបើ​ស្បែក​សម្បូរ​ជាតិ​ខ្លាញ់ សូម​ប្រើតែ​រូបមន្ត​ពីរ​នេះ​បាន​ហើយ​។ 

​    ​ប្រសិនបើ​ស្បែក​សម្បូរ​ខ្លាញ់​ហើយ​ថែមទាំង​ស្រៀវ និង​ស្តើង​នោះ សូម​បន្ថែម​ទឹកឃ្មុំ​កន្លះ​ស្លាបព្រា​កាហ្វេ​ចូល​ដើម្បី​ការពារ​ការ​រលាក​ស្បែក​។ 

​    ​ប្រសិនបើ​មាន​ស្បែក​ស្ងួត ត្រូវ​បន្ថែម​ប្រេងដូង​កន្លះ​ស្លាបព្រា​កាហ្វេ​ជំនួស​ឱ្យ​ទឹកឃ្មុំ​។ 

​    ​លាបទឹក​នេះ​លើ​មុខ ហើយ​ម៉ាស្សា​ថ្នមៗ ២ នាទី​។ រួចហើយ​ទុកចោល ២ នាទី​ទៀត​។ បន្ទាប់មក​លាង​សម្អាត​មុខជា​មួយ​ទឹក​ក្តៅ​ឧណ្ហៗ​។ វា​នឹង​ជួយ​បិទ​រន្ធ​ញើស អំឡុងពេល​មុខ​ត្រូវបាន​ស្ទី​ម​។ បន្ទាប់ពី​ជូត​មុខស្ងួត​ហើយ សូម​យក​ក្រែ​មរ​ក្សា​សំណើម​លាប​បន្ថែម​ពីលើ​មុខ​។ 

​    ​ដើម្បី​ឆាប់​បាន​លទ្ធផល​ជាមុន​ពីមុខ​អស់រលីង សូម​ធ្វើបែបនេះ​ម្តង​ឬ​ពីរដង​ក្នុង​មួយ​សប្តាហ៍​។ លោក​អ្នកនឹង​ពេញចិត្ត​ចំពោះ​លទ្ធផល​ត្រឹមតែ​ការសាកល្បង​លើកទីមួយ​៕ 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់