Index1

ប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅស្រុកស្អាង

    កណ្តាល ៖ យុទ្ធភណ្ឌមិនទាន់ផ្ទុះត្រូបានអ្នកស្រុកប្រទះឃើញកាលពីរសៀលថ្ងៃទី២២ធ្នូឆ្នាំ២០១៥ នៅចំណុចភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង​ ខេត្តកណ្តាលហើយត្រូវបានអាជ្ញាធរមូលដ្ឋានរាយការណ៍ទៅCMACមកទទួលយក។
    លោកមេភូមិកំពង់ទ្រា​ បានរាយការណ៍ឲ្យដឹងថា មានគ្រាប់មិនទាន់ផ្ទុះនៅមាត់ព្រែកក្រោយផ្ទះឈ្មាះ អឿន លាប ភេទប្រុសអាយុ ៣៩ ឆ្នាំជាប្រភេទគ្រាប់បែកមិនស្គាល់ម៉ាក ។​
   នៅថ្ងៃដដែលកម្លាំងប៉ូលិសប៉ុស្តិ៍ស្អាងភ្នំ បានចុះពិនិត្យដល់ទីកន្លែង​ និងបានហ៊ំុពទ្ធ័ការពារ​ ដាក់សញ្ញាសម្គាល់ប្រយ័ត្នគ្រោះថ្នាក់​ ដើម្បីរង់ចាំអង្គភាព CMAC មកទទួលយក៕

មតិយោបល់