adverise with khmeread Painful period

រឿង ១៣ យ៉ាងនេះ​មិនគួរ​ធ្វើ​ទាល់តែសោះ​អំឡុងពេល​មក​រដូវ​

​    ​ស្ត្រី​មាន​អារម្មណ៍​ប្រែប្រួល​ខ្លាំង​អំឡុងពេល​មក​រដូវ ហើយ​បុរសៗ​តែងតែ​រអ៊ូ​ចំពោះ​រឿងនេះ​។ ពេល​ស្ត្រី​កំពុង​មក​រដូវ ពួកគេ​ឧស្សាហ៍​មាន​បញ្ហា​ជាមួយ​អ័រម៉ូន និង​ការឈឺចាប់ ហើយ​ជួនកាល​គ្រាន់តែ​ក្រោក​ពីលើ​គ្រែ​ក៏​ជា​រឿង​លំបាក​ដែរ​។ 

​    ​អាស្រ័យ​ហេតុនេះហើយ ទើប​នារី​ទាំងឡាយ​គួរ​ចៀសវាង​ធ្វើ​រឿង​ទាំង ១៣ យ៉ាងនេះ​អំឡុងពេល​កំពុង​មក​រដូវ​។ 

​    ​១. ចំអិន​អាហារ​
​    ​ជាធម្មតា​ទេ ពេល​មក​រដូវ​អារម្មណ៍​របស់​នារីៗ​គឺ​ពិតជា​មួរ​ម៉ៅ​ខ្លាំង ដូច្នេះ​ពេល​ចំអិន​អាហារ​គឺ​ច្បាស់​ជាមាន​កាំបិត​នៅ​នឹង​ដៃ ហេតុនេះហើយ​ដើម្បី​ចៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ សូមកុំ​ចំអិន​អាហារ​។ គេ​មិនដឹងថា អារម្មណ៍​មួរ​ម៉ៅ​ចង់​គប់​កាំបិត​នឹង​កើតឡើង​នៅពេលណា​នោះឡើយ​។ 

​    ​២. ការធ្វើ​លំ​ហាត់ប្រាណ​
​    ​ហាត់ប្រាណ​ទាំង​មាន​រដូវ​នឹង​រឹតតែ​ធ្វើឱ្យ​អារម្មណ៍​មួរ​ម៉ៅ ព្រោះ​ឃើញ​ខ្លួនឯង​រាង​ម៉ាប់​ជាង​មុនពេល​មក​រដូវ ប៉ុន្តែ​កុំ​បារម្ភ​ពេល​ផុត​រដូវ លោកអ្នក​នឹង​បាន​រាង​សិច​ស៊ី​មកវិញហើយ​។ 

​    ​៣. ប្រើ​ទូរស័ព្ទ​
​    ​លោកអ្នក​អាច​ភ្លាត់ស្នៀត​តេ​ទៅរក​អតីត​សង្សារ​ចាស់ ព្រោះតែ​ការប្រែប្រួល​អារម្មណ៍មិនទៀង​ទាត់​។ 

​    ​៤. កុំ​មើល​រឿង​ស្នេហា​
​    ​ចំពោះ​អ្នកមាន​គូ លោកអ្នក​អាច​នឹង​កើត​អារម្មណ៍​អាឡោះអាល័យ​កាល​ខ្លួន​នៅ​លីវ ហើយ​ចំពោះ​អ្នក​នៅ​លីវ​ស្រាប់​គឺ​រឹតតែ​មិនត្រូវ​មើល​ទៀត ព្រោះ​វា​នឹង​បង្ក​ភាព​តានតឹង​ក្នុង​អារម្មណ៍​ដែល​ខ្លួនឯង​ដល់​វ័យ​ច្រើន​ហើយ​នៅតែ​មិនទាន់មាន​គូ​។ 

​    ​៥. ញ៉ាំ​សូកូឡា​ច្រើន​
​    ​ស្ករ​សូកូឡា​ល្បី​ថា​ជួយ​ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ ប៉ុន្តែ​ហូប​ច្រើន​នឹងមិន​ធ្វើឱ្យ​អារម្មណ៍ល្អ​ទេ តែ​បែរជា​រឹតតែ​ធ្វើឱ្យ​តប់ប្រមល់​លើស​ដើម​។ 

​    ​៦. ងើប​ចេញពី​គ្រែ​
​    ​ប្រសិនបើ​ពេល​ក្រោក​ឡើង​មាន​អារម្មណ៍​តានតឹង សូមកុំ​ងើប​ពី​គ្រែ​ឱ្យសោះ​។ ប្រសិនបើ​អាច ត្រូវសុំ​ច្បាប់​ការងារ​ពីរ​បី​ថ្ងៃ ដើម្បី​ដោះស្រាយ​ជាមួយ​ការ​មក​រដូវ​។ 

​    ​៧. ចាប់ផ្តើម​ជម្លោះ 
​    ​លោកអ្នក​នឹង​ឈ្លោះ​មិនចេះចប់​ទេ ប្រសិនបើ​ចាប់ផ្តើម​ជម្លោះ​ជាមួយ​នរណាម្នាក់​អំឡុងពេល​មាន​រដូវ ដោយសារតែ​អារម្មណ៍​ក្តៅក្រហាយ​ទប់​មិន​ជាប់​ដែល​កើតឡើង​ដោយសារតែ​ការ​មក​រដូវ​។ 

​    ​៨. ងូតទឹក​ផ្កាឈូក​
​    ​ការ​ងូតទឹក​ផ្កាឈូក​នឹងមិន​ធ្វើឱ្យ​លោក​អ្នកមាន​អារម្មណ៍ល្អ​ទេ ប៉ុន្តែ​បើ​ចង់ឱ្យ​រាងកាយ​ស្អាតបាត​ជាប្រចាំ ត្រូវ​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ​ងូត​ជំនួស​វិញ​។ 

​    ​៩. ធ្វើ​កិច្ចការ​ផ្ទះ​
​    ​វា​នឹង​រឹតតែ​មួរ​ម៉ៅ​ពេល​ឃើញ​ខោអាវ​រប៉ាត់រប៉ាយ​គ្រប់​ទីកន្លែង​។ លោកអ្នក​គួរ​មើល​ទូរទស្សន៍​ឬ​អាន​សៀវភៅ​ជំនួស​ឱ្យ​ការធ្វើ​កិច្ចការ​ផ្ទះ​។ 

​    ​១០. រត់​
​    ​អំឡុងពេល​មក​រដូវ​រាងកាយ​គ្មាន​ពេល​ជួយ​ដុត​កាល់​ឡូរី​នោះទេ​។ ការរត់​ពិតជា​ជួយ​ដុត​កាល់​ឡូរី ប៉ុន្តែ​អំឡុងពេល​កំពុង​មក​រដូវ​ហាម​ដាច់ខាត​ការរត់​ហាត់ប្រាណ​។ 

​    ​១១. ញ៉ាំ​អាហារ​លឿន (​បឺ​ហ្គ័​រ ភី​ហ្សា​)
​    ​អាហារ​ទាំងនេះ​បានត្រឹមតែ​ជួយ​បង្កើន​អារម្មណ៍​ក្តៅក្រហាយ​ប៉ុណ្ណោះ​អំឡុងពេល​មក​រដូវ​។ 

​    ​១២. អង្គុយ​យូរ​
​    ​ជំនួស​ឱ្យ​ការ​អង្គុយ​មើល​ទូរទស្សន៍ ឬ​អាន​សៀវភៅ​យូរ សូម​ដេក​អាន​ឬ​មើល​ជំនួស​វិញ​។ ការ​អង្គុយ​យូរ​ក៏​ធ្វើឱ្យ​អារម្មណ៍​តានតឹង​ដែរ​។ 

​    ​១៣. គិត​ច្រើន​
​    ​លេង​ជាមួយ​សត្វ​ចិញ្ចឹម​ជំនួស​ឱ្យ​ការគិត​ច្រើន​ឥតប្រយោជន៍​។ គិត​ច្រើន​បានត្រឹមតែ​បង្កើន​ស្ត្រេ​ស៍ប៉ុ​ណ្ណោះ​៕ 

adverise with khmeread
ប្រភព៖ ហ៊ែ​ល​អ៊ែន​ណេ​ត​ឆឺ​រ៉​ល​មេ​ឌី​ស៊ីន​

មតិយោបល់