adverise with khmeread Whatthefab

ធ្វើបែបនេះ​១​សប្តាហ៍​ម្តង ប្រសិនបើ​លោកអ្នក​ចង់បាន​ស្បែក​មុខ​ក្មេង​ជាង​វ័យ ១០ ឆ្នាំ​!

​    ​ការ​លាប​ទឹកបាយ​លើ​ស្បែក​អាច​ផ្លាស់ប្តូរ​ស្បែក​របស់​អ្នក និង​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា ដែល​មានន័យថា​វា​ធ្វើឱ្យ​ស្បែក​ទន់​រលោង និង​កម្ចាត់​ស្នាម​ខ្មៅ​។ 

​    ​អង្ករ​គឺជា​ប្រភព​នៃ​អាស៊ីត Linoleic និង​សារជាតិ Squalene ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល ដែល​ជួយ​ជំរុញ​ការផលិត​កូ​ឡា​ជែ​ន​នៅក្នុង​ស្បែក​។ កូ​ឡា​ជែ​ន​ជា​សារធាតុ​ដែល​រក្សា​ស្បែក​ពី​ភាព​ជ្រីវជ្រួញ​។ ក្រៅពីនេះ សារជាតិ Squalene ជួយ​ការពារ​ស្បែក​ពី​ការបំផ្លាញ​របស់​ពន្លឺព្រះអាទិត្យ​។ បរិមាណ​ដ៏​ច្រើន​នៃ​វីតាមីន E និង សារធាតុ Gamma Oryznol ក៏មាន​វត្តមាន​នៅក្នុង​អង្ករ​ផងដែរ ដែល​ជួយ​ការពារ​បេះដូង និង​បន្ថយ​កូ​ឡេ​ស្ទើ​រ៉ូ​ល​។ 

​     អង្ករ​មាន​ប្រសិទ្ធ​ភាពមិន​គួរឱ្យ​ជឿ​ក្នុង​ការជួយ​ឱ្យ​ស្បែក​នៅ​ក្មេង ហើយ​មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹង​រឿងនេះ លើកលែងតែ​ជនជាតិ​ជប៉ុន​ប៉ុណ្ណោះ​។ 

​    ​ខាងក្រោម​នេះ​គឺជា​របៀប​ធ្វើ​ម៉ាស​អង្ករ​ដើម្បី​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ និង​រក្សា​ស្បែក​ឱ្យ​លូតលាស់​ជានិច្ច​។ 

​    ​* គ្រឿងផ្សំ​
​    ​- អង្ករ ៣ ស្លាបព្រា​បាយ​
​    ​- ទឹកដោះគោឆៅ ១ ស្លាបព្រា​បាយ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​
​    ​បន្ទាប់ពី​ដាំបាយ ៣ ស្លាបព្រា​នេះ​ពុះ​រួច ស្រឹ​តយ​ក​ទឹកបាយ រួច​ទុក​ទឹក​នេះ​ឱ្យ​ក្តៅ​ឧណ្ហៗ​បន្តិច សឹម​បន្ថែម​ទឹកដោះគោឆៅ​ចូល ហើយ​កូរ​ឱ្យ​សព្វ​។ បន្ទាប់ពី​ទឹកបាយ​និង​ទឹដោះគោឆៅ​ត្រជាក់​ហើយ​នោះ សូម​បន្ថែម​ទឹកឃ្មុំ​ចូល​តាម​ក្រោយ​។ 

​    ​បិត​ម៉ាស​នេះ​នៅលើ​ស្បែក​ដែល​ស្ងួត ជ្រីវជ្រួញ រួច​ទុកឱ្យ​ម៉ាស​នេះ​ស្ងួត​។ បន្ទាប់មក បក​ម៉ាស​នេះ​ចេញ រួច​លាង​សម្អាត​មុខជា​មួយ​ទឹក​ធម្មតា​។ 

​    ​ធ្វើបែបនេះ​មួយ​សប្តាហ៍​ម្តង ប្រសិនបើ​អ្នក​ចង់បាន​រូប​សម្រស់​ក្មេង​ជាង​វ័យ ១០ ឆ្នាំ​នោះ​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់