adverise with khmeread 233

វិធីសាស្ត្រ​ប្រើ​ទឹកឃ្មុំ ៤ យ៉ាង​សម្រាប់​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ទន់​និង​ស្អាត​ដូច​តារា​

​    ​ទឹកឃ្មុំ​មិន​ត្រឹមតែ​ជា​ជម្រើស​ល្អ​បំផុត​ក្នុង​ការបន្ថែម​ជាតិ​ផ្អែម​ទៅលើ​ភេសជ្ជៈ​ឬក៏​រូបមន្ត​ផ្សេង​ប៉ុណ្ណោះ​ទេ​។ វា​គឺជា​កំពូល​អាហារ​ដែល​អ្នក​គួរតែ​មួយ​មាន​ក្នុងផ្ទះ​ជា​អចិ​ន្ត្រៃ ពីព្រោះ​វា​នឹងត្រូវ​ប្រើ​ពេញ​មួយជីវិត​របស់​អ្នក​។​

​    ​ដូចដែល​យើង​បានឃើញ​ហើយ ទឹកឃ្មុំ​អាច​ត្រូវបាន​ប្រើ​ជា​ធាតុ​ផ្សំ​គន្លឹះ​មួយ ដើម្បី​បំបាត់​ក្អក​, ការឆ្លង​មេរោគ​, ជួយ​ជំរុញ​សុខភាព​ស្បែកក្បាល​, ជំរុញ​កម្លាំង​របស់​អ្នក​ពេញ​មួយថ្ងៃ និង​ជួយ​កាត់បន្ថយ​ប្រតិកម្ម​អា​ឡែ​ស៊ី​ផ្សេងៗ​ជាដើម​។​

​    ​ហើយ​ទឹកឃ្មុំ​ក៏ត្រូវ​បាន​ប្រើ​សម្រាប់​ថែរក្សា​សម្រស់​ពី​ការ​កើតមុន​, ស្នាម​ជាំ​, រលាក​ស្បែក និង​ជួយផ្ដល់​ជាតិ​សំណើម​លើ​ស្បែក​ផងដែរ​។​

​    ​មាន​វិធី​បួន​ជួយ​អ្នក​ឱ្យមាន​ស្បែក​ទន់​ដូច​សំឡី​ដូចខាងក្រោម​៖

​    ​១. ទឹកដោះគោ និង​ទឹកឃ្មុំ ត្រាំ​ងូតទឹក​
​    ​វិធី​ធ្វើ​៖ ទឹកឃ្មុំ ១ ភាគ​បួន​នៃ​កែវ​, ទឹកដោះគោឆៅ ២ ពែង និង​ប្រេង​ម៉ាស្សា​ខ្លួន​មួយ​ដំណក់ (Bath oils) រួច​លាយ​ចូលគ្នា​កូរ​ឱ្យ​សព្វ​។​
​    ​របៀប​ប្រើ​៖ ដាក់​វា​ចូលក្នុង​អាងទឹក​ក្តៅ​ឧណ្ហៗ រួច​ត្រាំ​ក្នុងនោះ​។​

​    ​២. ក្រូចឆ្មា និង​ទឹកឃ្មុំ លាប​លើ​ស្បែ​កមុខ​
​    ​វិធី​ធ្វើ​៖ កាត់​ក្រូចឆ្មា​មួយ​កំណាត់​ដក​គ្រាប់​ចេញ និង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ រួច​លាយ​ចូលគ្នា​កូរ​ឱ្យ​សព្វ​។​
​    ​របៀប​ប្រើ​៖ យក​វា​ទៅ​លាប​លើ​ផ្ទៃមុខ រួច​ទុកចោល ៥ នាទី​សឹម​លាងមុខ​ចេញ​។​

​    ​៣. ប្រេង​អូ​លីវ និង​ទឹកឃ្មុំ ផ្ដល់​ជាតិ​សំណើម​ដល់​ស្បែក​
​    ​វិធី​ធ្វើ​៖ ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​, ប្រេង​អូ​លីវ​មួយ​ស្លាបព្រា​កាហ្វេ និង​ទឹក​ក្រូចឆ្មា​មួយ​ដំណក់ រួច​កូរ​ឱ្យ​សព្វ​ចូលគ្នា​។​
​    ​របៀប​ប្រើ​៖ យកទៅ​ពាស​លើ​ស្បែក​ស្ងួត និង​ទុកចោល ២០​នាទី​សឹម​លាង​ចេញ​។​

​    ​៤. ទឹកឃ្មុំ ធ្វើឱ្យ​សក់​ភ្លឺ​ចែងចាំង​
​    ​វិធី​ធ្វើ​៖ លាយ​ទឹកឃ្មុំ​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ ១​ភាគ​៤​នៃ​កែវ​។​
​    ​របៀប​ប្រើ​៖ កក់សក់​ជាមួយ​សាប៊ូ​ឱ្យ​ស្អាត​សិន បន្ទាប់មក​យក​ទឹក​នេះ​មក​កក់​លើស​ក់បួន​ទៅ​ប្រាំ​នាទី សឹម​លាង​ទឹក​ចេញ​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​វ៉េ​អោ​ហ្វ​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់