adverise with khmeread 0

រូបមន្ត​ងាយៗ​៣​យ៉ាង​ក្នុងការ​ខាត់​ស្បែក​ពេញ​មួយ​តួខ្លួន​ដោយ​ខ្លួនឯង​

​    ​តើ​លោកអ្នក​ចង់​ធ្វើឱ្យ​សម្រស់​ស្បែក​របស់លោក​អ្នកមាន​ភាពស្រស់ថ្លា​ណាស់​មែន​ទេ​? សមស្រប​ទៅនឹង​អាកាសធាតុ​ក្តៅ វា​ធ្វើឱ្យ​ស្បែក​របស់លោក​អ្នក​ប្រែ​ខ្មៅ​ស្រអាប់​។ ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ពី​វិធីសាស្ត្រ​បីយ៉ាង​ក្នុងការ​ខាត់​ស្បែក ដើម្បី​ទទួលបាន​ភាពស្រស់ស្អាត​លក្ខណៈ​ធម្មជាតិ​ដោយ​ខ្លួនឯង​ផ្ទាល់​។​

​    ​១- រូបមន្ត​ខាត់​ស្បែក​នៅលើ​ផ្ទៃមុខ​
​    ​អ្វីដែល​យើង​ត្រូវមាន​គឺ​៖ 
​    ​- ប្រេង​អាល់​ម៉ុង ១​ស្លាបព្រា​បាយ​
​    ​- ទឹកឃ្មុំ ២​ស្លាបព្រា​បាយ​
​    ​- ស្ករក្រាម ២ ពែង 
​    ​- ខ្ញី (​ចិញ្ច្រាំ​បន្តិច​)
​    ​- ក្រូច​ភ្លា ១​ផ្លែ​

​    ​វិធី​ធ្វើ ៖ ដំបូង ត្រូវ​លាយ​ប្រេង​អាល់​ម៉ុង​១​ស្លាបព្រា​បាយ និង​ទឹកក្រូច​ភ្លា​បញ្ចូល​គ្នា​ឱ្យ​សព្វ​សិន​។ ហើយ​ថែម​ទឹកឃ្មុំ​២​ស្លាបព្រា​បាយ​កូរ​ឱ្យ​សព្វ ទើប​ដាក់​ស្ករក្រាម ចុងក្រោយ​ថែម​ខ្ញី (​ចិញ្ច្រាំ​បន្តិច​) និង​សំបក​ក្រូច​ភ្លា (​ចិញ្ច្រាំ​បន្តិច​)​។ ហើយ​រក្សាទុក​ក្នុង​ក្រឡ​បិទ​ជិត​។​

​    ​២- រូបមន្ត​ខាត់​ស្បែក​នៅលើ​ដងខ្លួន​
​    ​អ្វីដែល​យើង​ត្រូវមាន​គឺ ៖ 

​    ​- ប្រេង​អាល់​ម៉ុង ២​ស្លាបព្រា​បាយ​
​    ​- ប្រេងដូង ១/២ នៃ​ពែង​
​    ​- អំបិល​គ្រួស ១/៣ នៃ​ពែង​
​    ​- អំបិល​ម៉ដ្ឋ ១ ពែង​
​    ​- ប្រេង​ផ្កា ឡា​វ៉ាន់​ដឺ (២ ទៅ​៣ ដំណក់​)
​    ​- ផ្កា ឡា​វ៉ាន​ដឺ ស្រស់ (​ឬ​គ្មាន​ក៏បាន​)

​    ​វិធី​ធ្វើ ៖ លាយ​ប្រេង​អាល់​ម៉ុង ២​ស្លាបព្រា​បាយ ជាមួយ​ប្រេងដូង ២​ស្លាបព្រា​បាយ​ចូលគ្នា​។ ដាក់​អំបិល​គ្រួស ១/៣ នៃ​ពែង និង​អំបិល​ម៉ដ្ឋ ១ ពែង​ចូលគ្នា រួច​បន្ថែម​ប្រេង​ផ្កា​ឡា​វ៉ាន់​ដឺ និង​ផ្កា ឡា​វ៉ាន់​ដឺ ស្រស់ (​ចិញ្ច្រាំ​បន្តិច​)​។​

​    ​៣- រូបមន្ត​ខាត់​ស្បែក​នៅលើ​បបូរមាត់​
​    ​អ្វីដែល​យើង​ត្រូវមាន​គឺ ៖ 

​    ​- ប្រេងដូង ២ ស្លាបព្រា​បាយ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- ស្ករក្រាម ១/៤ នៃ​ពែង​
​    ​- ប្រេង ជីរអង្កាម (២ ទៅ​៣ ដំណក់​)
​    ​- ជីរអង្កាម​ស្រស់ (​ចិញ្ច្រាំ​បន្តិច​)

​    ​វិធី​ធ្វើ ៖ លាយ​ប្រេងដូង ២ ស្លាបព្រា​បាយ ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​ចូលគ្នា​ឱ្យ​សព្វ​។ បន្ថែម​ប្រេង ជីរអង្កាម (២ ទៅ​៣ ដំណក់​) និង ជីរអង្កាម​ស្រស់ (​ចិញ្ច្រាំ​បន្តិច​)៕

 

adverise with khmeread
ប្រភព៖ ប៊ី​យូ​ធី​

អ្នកនឹងចូលចិត្ត

មតិយោបល់