adverise with khmeread 13 mobile phones afp

​ធ្លាប់​ទេ​កំពុង​ជិះ​ម៉ូតូ​ស្រាប់តែ​ញ័រ​ភ្លៅ​? មូលហេតុ​គឺ​ដោយសារតែ​ស្មា​ត​ហ្វូ​ន

    ​តាម​ការអះអាង​មួយ​បានឱ្យដឹងថា មនុស្ស ៩ នាក់​ក្នុងចំណោម ១០ នាក់​បានកើត "​រោគសញ្ញា​ញ័រ​ដូច​ខ្មោចលង​" ប្រៀប​បីដូច​ជា​ទូរស័ព្ទ​របស់​ពួកគេ​កំពុង​ញ័រ​ក្នុង​ហោប៉ៅ​អ៊ីចឹង ប៉ុន្តែ​តាមពិតទៅ វា​គ្មានអ្វី​កើតឡើង​នោះទេ​។​

​    ​លោក​បណ្ឌិត Robert Rosenberger ទស្សនៈវិទូ​និង​ជំនួយការ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Georgia Institute of Technology បាន​និយាយថា​បាតុភូត​នេះ​កើតឡើង​បណ្ដាលមកពី "​រាងកាយ​ស៊ាំ​នឹង​ភាព​ញ័រ​របស់​ទូរស័ព្ទ​"​។​

​    ​តាម​ការស្រាវជ្រាវ​មួយ​ចេញផ្សាយ​ជា​សាធារណៈ​លើ​ទស្សនាវដ្ដី Computer in Human Behavior បង្ហាញថា​ដោយសារ​មនុស្ស​ទុក​ទូរស័ព្ទ​ក្នុង​ហោប៉ៅ​របស់​ពួកគេ វា​បាន​ក្លាយជា "​ផ្នែក​មួយ​នៃ​រាងកាយ​" ដូច​ការដែល​យើង​ពាក់​វ៉ែនតា​អ៊ីចឹង​អ៊ីចឹង​ដែរ គឺ​ពេល​ដោះ​វ៉ែនតា​ហើយ​នៅតែមាន​អារម្មណ៍​ថា​វ៉ែនតា​នៅជាប់​ភ្នែក​ទៀត​៕

 

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់