adverise with khmeread B7393774 ffee 4498 a0b5 9a8d9a342a72

ជនសង្ស័យ​៤​នាក់​បាញ់​បុរស​ម្នាក់​១​គ្រាប់​ប្លន់​យក​ម៉ូតូ​

​      ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ដោយសារតែ​ត្រូវ​ក្រុម​ជនសង្ស័យ​មាន​គ្នា​៤​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​បានធ្វើ​សកម្មភាព​បាញ់​១​គ្រាប់ ប្លន់​យក​ម៉ូតូ​សង​សេរី​ឆ្នាំ​២០១៦​ទៅ​បាត់ កាលពី​វេលា​ម៉ោង​កាលពី​វេលា​ម៉ោង​១០ ​និង​២០​នាទី​យប់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ក្បែរ​ស្ពាន​លី​យ៉ុង​ផាត់ តាម​បណ្តោយ​ជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ។​

  ​      ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា មាន​ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​SL និង​ហុងដា​ឌ្រី​ម បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ហុងដា​សេរី​ឆ្នាំ​២០១៦ ពី​ប្តី​ប្រព​ន្ឋ​២​នាក់ តែ​ដោយសារតែ​ជនរងគ្រោះ​មិន​ព្រម​ក៏បាន​ប្រតាយប្រតប់​គ្នា រហូត​ជនសង្ស័យ​បាញ់​មកលើ​បុរស​ជា​ប្តី​១​គ្រាប់​បណ្តាលឱ្យ​រងរបួស រួច​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​តែម្តង។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។​

  ​      ក្រោយមក​កម្លាំង​សមត្ថកិច្ច និង​កម្លាំង​កងរាជអាវុធហត្ថ​បាន​មកដល់​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​គួរឱ្យ​សង្ស័យ​យកទៅ​សួរនាំ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់