Pique សើចចំអកឱ្យ Ronaldo អំឡុងពេលអបអរពានរង្វាន់ La Liga

    កីឡាករ Gerard Pique បានដុតក្រុមអ្នកគាំទ្រ Real Madrid ម្តងទៀតហើយដោយសើចចំអកឱ្យកីឡាករ Cristiano Ronaldo អំឡុងពិធីអបអរពានរង្វាន់ La Liga លើកទី ២៤ របស់ក្លឹប Barcelona។

    ខ្សែការពារអន្តរជាតិអេស៉្បាញរូបនេះបានធ្វើកាយវិការឌឺដាក់ Ronaldo ដោយសារកំណត់ត្រាមិនសូវល្អរបស់ខ្សែប្រយុទ្ធ Real Madrid រូបនេះ ដោយឈ្នះពាន La Liga តែម្តងគត់ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។

    Pique ដែលបានលេងជាមួយ Ronaldo កាលពីពួកគេនៅក្លឹប Manchester United បានជាប់ទាក់ទងនឹងរឿងដ៏ចម្រូងចម្រាសជាមួយ Real Madrid ជាច្រើនលើកច្រើនសារ ហើយភាគច្រើនគឺជម្លោះជាសាធារណៈជាមួយកីឡាករ Alvaro Arbeloa៕

Untitled
adverise with khmeread
ប្រភព៖ Marca
Loading ad ...