adverise with khmeread D34b7786 541f 4aca 9078 258d82ecdcd4

ស្រវឹងស្រា​បើករថយន្ត​លុច​ស៊ី​ស ​LX450 ក្នុង​ល្បឿន​លឿន​បុក​កា​មេ​រី​ហាយ​ព្រី​ដ​ឆ្លងផ្លូវ​

      ភ្នំពេញ ​៖​ បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត​លុច​ស៊ី​ស ​LX450 ក្នុង​ល្បឿន​លឿន​បុក​រថ​យន្តកា​មេ​រី​ហាយ​ព្រី​ដ ដែល​កំពុង​បត់​ឆ្លងផ្លូវ​ចំ​ពី​ជំ​ហៀ​ង​ពេញទំហឹង បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាង​ទាំងសងខាង។​

      ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​២០​នាទី​យប់ ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​សហ​ព័​ន្ឋ​រុស្ស៊ី កែង​នឹង​ផ្លូវ​លេខ​២១៥ ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។​

      តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែ​លើ​ញ​ហេតុការណ៍​ខាងលើ​បាន​ឲ្យ​ដឹងថា ដំបូង​គឺមាន​រថយន្ត​កាមរី​ហាយ​ព្រី​ដ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2R.2202  បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​សហ​ព័​ន្ឋ​រុស្ស៊ី ទិសដៅ​ពី​កើតមក​លិច។

      ខណៈ​មកដល់​ចំណុចកើតហេតុ ក៏បាន​បត់​ឆ្លងផ្លូវ​ទៅ​ឆ្វេង ខ​ណះ​កំពុង​បត់​ស្រាប់​តែមាន​រថយន្ត​លុច​ស៊ី​​ស​LX450 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2R 6604 បាន​បើក​តាម​បណ្ដោយ​ផ្លូវ​សហ​ព័​ន្ឋ​រុ​ស្ស៊ី ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន បាន​បុក​រថ​យន្តកា​មេ​រី​ហាយ​ព្រី​ដ ចំ​ពី​ចំហៀង​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ទាំងពីរ​គ្រឿង​រង​ការខូចខាត​ទាំងសងខាង តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​ងរ​បួស​នោះទេ​។​

      ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ដ​ទាំងពីរ​គ្រឿង​នោះ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់