adverise with khmeread Index

ប៉ូលិសនិងអាវុធហត្ថចាប់ចោរលួចម៉ូតូនៅខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសនិងអាវុធហត្ថខេត្តកំពង់ឆ្នាំងសហការគ្នាចាប់ខ្លួនបានកាលពីថ្ងៃទី២២ធ្នូឆ្នាំ២០១៥វេលាម៉ោង៩និង៥០នាទីនៅភូមិព្រៃពិស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបន្ទាប់ពិបានធ្វើសកម្មភាពលួចម៉ូតូអ្នកស្រុក។
    សមត្ថកិច្ចបានឲ្យដឹងថា ដំបូងប្រជាពលរដ្ឋបានរាយការណ៍ឱ្យសមត្ថកិច្ចថាមានចោរលួចម៉ូតូ១គ្រឿងនៅភូមិខាងលើ។ភ្លាមនោះកម្លាំងប៉ូលិសបានសហការជាមួយកងរាជអាវុធហត្ថសឹករងនិងប្រជាការពារស្ទាក់គ្រប់គោលដៅ។
   ខណ:កម្លាំងចម្រុះបើកម៉ូតូមកដល់ចំណុចស្ពានពោធិឃុំសេដ្ឋី ស្រុកសាមគ្គី មានជ័យ ស្រាប់តែជនសង្ស័យបានផ្តួលម៉ូតូចោលហើយរត់គេចខ្លួន ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់បានឈ្មោះហាន់ តាក់ អាយុ៣២ឆ្នាំ ទីលំនៅភូមិត្រពាំងចំបក់ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់ មុខរបរជាងសំណង់ស្នាក់នៅខណ្ឌដង្កោរាជធានីភ្នំពេញព្រមទាំងរឹបអូសបានម៉ូតូ១គ្រឿងនិងស្លាកលេខ១បញ្ជូនទៅខេត្តចាត់ការតាមនីតិវិធី៕

adverise with khmeread

មតិយោបល់