adverise with khmeread 61d78d40 6228 4254 b8d4 51e69edb0e92

ជាង​ផ្សា​ដែក​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​

     ក​ណ្តា​ល ៖ មាន​ករណី​បុរស​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់នា​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ២០១៦ ​វេលា​ម៉ោង​១៥​ និង​១០​នាទី​ នៅ​ចំណុច​ផ្ទះ ​ឈ្មោះ​ នួន សារ៉េត​ ភូមិ​អរិយក្សត្រ​ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ អ៊ី​វ អំណត់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក​ទីលំនៅ​បច្ចុប្បន្ន ភូមិ​តា​ជោ ឃុំ​សារិការ​កែវ ស្រុក​ល្វាឯម ខេត្តកណ្តាល។​

     ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ឈ្មោះ​ អ៊ីវ អំណត់​(​ជា​ប្អូន បង្កើត​)​ឈ្មោះ​ អ៊ីវ ចំ​និត្យ ពីរ​នាក់​បងប្អូន​បាន​ទៅ​ស៊ី​ឈ្នួល ម៉ៅការ​ធ្វើ​ដំបូល​សំ​យ៉ាប​មុខផ្ទះ ឲ្យ​ឈ្មោះ​ នួន សារ៉េត នៅ​ភូមិ អរិយ​ក្សត្រ ឃុំ អរិយក្ស​ត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ក្នុង​១​ម៉ែត្រ​ការ​រ៉េ​១២,៥​ដុល្លារ​។​

     ពេល​ជនរងគ្រោះ ឈ្មោះ ​អ៊ីវ អំណត់ បាន​លើកដែក ដែល​ត្រូវ​ផ្សារ​សំ​យ៉ាប​ឡើងលើ ក៏​ទៅ​ប៉ះ​និង​ខ្សែភ្លើង​អគ្គីសនី​(​ប្រភេទ​ខ្សែ កាប​ស្រាត​គ្មាន​ស្រោម​)​ បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ភ្លើង​អគ្គីសនី​ឆក់ ជនរងគ្រោះ​ស្រែកថា​ ៖ ឆក់​ខ្ញុំ​ហើយ។​

     បន្ទាប់មក​ក៏​ធ្លាក់​ដែក​នោះ​ចេញពី​ខ្សែ ភ្លើង លែង​ឆ្លង​ចរន្ត​ទើប ឈ្មោះ អ៊ី​វ ចំ​និត្យ ត្រូវជា​បង​បាន​ឡើង​ទៅយក​ជនរងគ្រោះ ពីលើ​សំ​យ៉ាប ផ្ទះ​ដោយ​ឃើញ ជនរងគ្រោះ​នៅមាន​ដង្ហើម​ទើប ក្រុមគ្រួសារ​និង​បងប្អូន​បា​នប​ញ្ចូន​ជន​​រងរងគ្រោះ ទៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ ជួយ​​សង្គ្រោះបាន​បន្តិច ជនរងគ្រោះ​បាន​ស្លាប់  ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ដឹក​សព​ជនរងគ្រោះ​មក​ផ្ទះ​វិញ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់