adverise with khmeread 87ef4c41 e43e 4a7f af3c 34389f54e198

លី​ខ្វែវ​គំរាម​កាប់​សម្លាប់ចោល​ជាប់​ខ្នោះ​

     កណ្តាល ៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​​កើតឡើង​នា​ថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ២០១៦ ​ម៉ោង១៦​ និង​៣០នាទី នៅ​ចំណុច​ភូមិ​ក្រូចសើច ឃុំ​ពុក​ឬ​ស្សី​ ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ស៊ុន សុខ​អាន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ នៅ​ភូមិ ឃុំ កើតហេតុ។​

     ចំណែក​ជនល្មើស​ឈ្មោះ ថន វុទ្ធី ភេទប្រុស ​អាយុ​៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ នៅ​ភូមិ​ឃុំ​កើតហេតុ (​ឃាត់ខ្លួន​)​។ ​វត្ថុតាង​ចាប់យក ​៖ កាំបិត​វែង ចំនួន ១។

     ប៉ូលិស​បន្តថា ជនល្មើស​ធ្លាប់​ជាប់ពន្ធនាគារ ពីបទ​ហិង្សា​ដោយចេតនា ហើយ​ចេញពី​ពន្ធនាគារ​នៅ​ឆ្នាំ​២០១៣​។ នៅពេល​កើតហេតុ​ជនរងគ្រោះ​បាន​អង្គុយ​ហូប​បង្អែម ជាមួយ​ឈ្មោះ ​យ៉ុ​ន សុខនី​ម ភេទស្រី និង​ឈ្មោះ ​ភឺន ស្រី​ម៉ៅ ​ភេទ​ស្រី ពេលនោះ​ស្រាប់តែ​ឃើញ​ជនល្មើស​ដើរ​សំដៅ​មករក​ជនរងគ្រោះ ដោយមាន​សភាព​​ស្រវឹងស្រា ព្រមទាំង​ស្រែកថា ​៖ “​មី​ក្អា​ន ង៉ែ​ង លួច​ឈើ​អញ​" ។​

     ពេលនោះ​ជនរងគ្រោះ​តប​វិញ​ថា ឯង​មាន​​ភ​ស្ត័​តាង​អី ថា​អញ​លួច​ឈើ​ឯង ហ្អែ​ង​ទៅប្តឹង​អញ​ទៅ ជនល្មើស​ឆ្លើយតប​វិញ​ថា "​អ​ញ្ជឹ​ង​អញ​ខុស​" បន្ទាប់មក​ជនល្មើស​ដើរ​ចេញទៅ​បាត់ បាន​បន្តិច​ជនល្មើស​បាន​កាន់​កាំបិត​ខ្វែវរត់​សំដៅទៅ រក​ជនរងគ្រោះ​ដោយ​ស្រែកថា មី​ក្អា​ន អញ​ដឹង​តែ​កាប់​ង៉ែ​ង​សម្លាប់ចោល​។​

     ជនរងគ្រោះ​ក៏​រត់​ចេញទៅ​ទិស ខាងកើត ពេលនោះ​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ បានស្រែក​ឃាត់ហើយបាន​រាយការណ៍ មក​នគរបាល​ប៉ុស្តិ៍ ពុក​ឬ​ស្សី កម្លាំង​ប៉ុស្តិ៍​ចុះ​ធ្វើការ​អន្តរាគមន៍  ឃាត់ខ្លួន​ជនល្មើស បញ្ជូនមក​អធិការ​ដ្នា​ន​ប៉ូលិស​ស្រុក ដើម្បី​បន្ត​ចាត់ការ អនុវត្តតាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់