adverise with khmeread 1

​លោក Mourinho កំពុង​ចរចា​ជាមួយ​ក្លឹប PSG ខណៈ Man Utd មិនរ​វីរ​រវល់​អ្វី​សោះ​

​    ​លោក Jose Mourinho កំពុងស្ថិត​ក្នុងការ​ចរចា​ជាមួយ​ក្លឹប Paris Saint-Germain ហើយ​អាច​ផ្ទេរ​ទៅ​ក្រុម​ជើងឯក​បារាំង​មួយ​នេះ​នាពេលខាងមុខ​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ជា​បុគ្គល​ចម្បង​ដើម្បី​ជំនួស​លោក Louis van Gaal ប្រសិនបើ​ក្រុម Manchester United បណ្តេញ​គ្រូបង្វឹក​បច្ចុប្បន្ន​របស់​ខ្លួន​បន្ទាប់​ការប្រកួត FA Cup វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​    ​ប៉ុន្តែ​លោក Mourinho វ័យ ៥៣ ឆ្នាំ ចង់បាន​កិច្ចព្រមព្រៀង​ឱ្យ​រួចរាល់​នៅ​សប្តាហ៍​ក្រោយ ហើយ​លុះត្រាតែ​បិសាច​ក្រហម​ធ្វើការ​សម្រេចចិត្ត​ឱ្យ​ឆាប់រហ័ស​បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​បាត់បង់​អតីត​គ្រូបង្វឹក Chelsea រូបនេះ​។​

​    ​ដំណឹង​នេះ​កាន់តែ​ដាក់​សម្ពាធ​លើ​អនុប្រធាន​ក្លឹប លោក Ed Woodward ទាក់ទង​នឹង​ចំណាប់អារម្មណ៍​របស់​ក្រុម​ទៅលើ​គ្រូបង្វឹក​មិនទាន់មាន​ការងារ​រូបនេះ​។​

​    ​លោក Mourinho មើលឃើញ​ការជំនួស​លោក Laurent Blanc នៅ​ក្រុម PSG គឺជា​ឱកាសល្អ​បំផុត ដោយសារតែ​គាត់​នឹងមាន​លុយ​ដ៏​ច្រើន​ក្នុង​ដៃ​ដើម្បី​ទិញដូរ​កីឡាករ​ស្រេច​ចិត្ត​ដែល​ក្រុម​នឹង​ផ្តល់ឱ្យ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់