adverise with khmeread 1

Jennifer Lawrence មាន​ពាក្យ​ពីរ​ម៉ាត់​ចុកៗ​ជូនទៅ​បេក្ខជន​ប្រជែង​តំណែង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump

​    ​Jennifer Lawrence បានប្រកាស​ណែនាំ​ខ្លួន​គឺជា​បេក្ខជន​តារា​ហូលីវូដ​នាំមុខគេ​ក្នុងការ​ឆ្ពោះទៅ​ធ្វើសង្គ្រាម​ជាមួយនឹង Donald Trump​។​

​    ​ដោយបាន​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី The Graham Norton Show ម្ចាស់​ពានរង្វាន់​អូ​ស្កា​រវ័យ ២៥​ឆ្នាំ​រូបនេះ​បាន​រៀបរាប់​ហេតុការណ៍​មួយ​ដែល​នាង​ធ្លាប់​ប៉ុនប៉ង​ដើម្បី​ធ្វើការ​ប្រមាញ់​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​រូបនេះ​ជាមួយនឹង​សារ​ពាក្យពេជន៍​មួយចំនួន​ទៅដល់​គាត់​។​

​    ​នាង​បានបញ្ជាក់​នៅក្នុង​កម្មវិធី​នោះ​ថា "​ខ្ញុំ​បាន​នៅឯ​កន្លែង​ប្រគុំ​តន្ត្រី​មួយ​ជាទី​ដែល​ខ្ញុំ​បានឮ​គាត់​មាន​វត្ត​មាននៅ​ទីនោះ ដូច្នេះ​ខ្ញុំ​មាន​ក្រុម​សន្ដិសុខ​ពេញលេញ​របស់ខ្ញុំ ខ្ញុំ​ដូចជា​ចង់​ស្វែងរក​លោក Donald Trump​។ ខ្ញុំ​បាន​ចចេស​ក្នុងការ​ស្វែងរក​គាត់ ហើយនឹង​បង្កើត​វីដេអូ​មួយ​រត់​សំដៅ​ទៅរក Trump រួច​និយាយ​ពាក្យ​ពីរ​ម៉ា​ត​ថា '​ហ្អេ Trump, អា ចង្រៃ​!'"​។​

​    ​នាង​បាន​បន្តទៀតថា "​ខ្ញុំ​នឹងមិន​សម្រាក​រហូតដល់​ពេលដែល​គាត់​ត្រូវបាន​រកឃើញ ហើយ​ខ្ញុំ​គិតថា​គាត់​នឹង​ដឹងថា​ខ្ញុំ​កំពុង​សម្លឹងមើល​គាត់​"​។​

​    ​Lawrence បានបង្ហាញ​ពី​ទស្សនៈ​របស់​នាង​អំពី Trump ដែល​នាង​ធ្លាប់បាន​ស្គា​ស់​ពី​អតីត ក្នុងអំឡុង​ពេលដែល​នាង​បានផ្តល់​បទសម្ភាសន៍​ទៅកាន់​ទស្សនា​វ​ដ្តី Vogue កាលពី​ខែតុលា​ឆ្នាំមុន​ថា "​ទស្សនៈ​របស់ខ្ញុំ​ទៅលើ​ការបោះឆ្នោត​គឺ​ត្រូវ​បានកំណត់​ច្បាស់លាស់​អស់ហើយ​។ ប្រសិនបើ Donald Trump គឺជា​ប្រធានាធិបតី​នៃ​សហរដ្ឋ​អា​រិ​ក វា​នឹង​ក្លាយ​ទៅ​ចុងបញ្ចប់​នៃ​ពិភពលោក​"​។​

​    ​ទោះជា​យ៉ាងណាក្តី Lawrence បានលើកឡើង​ពី​គណបក្ស​សាធារណរដ្ឋ​ថា នាង​បាន​បញ្ឈប់​ការគាំទ្រ​គណបក្ស​មួយ​នេះ ដោយសារតែ​នាង​បាន​និយាយថា​ពួកគេ​មិន​ប្រកាន់ខ្ជាប់​ទៅលើ​សិទ្ធិ​ស្ត្រី​នោះឡើយ​៕

 

adverise with khmeread
ប្រភព៖ Independent

មតិយោបល់