1

​មានការ​អះអាងថា David de Gea នឹង​ចាក​ចេញពី Man Utd ប្រសិនបើ​លោក Louis van Gaal នៅតែ​ដឹកនាំ​

    ​អ្នកចាំទី David de Gea ត្រៀម​រួចរាល់​ដើម្បី​ចាកចេញ​ពី​ក្លឹប Manchester United នៅ​រដូវក្តៅ​នេះ ប្រសិនបើ​លោក Louis van Gaal នៅតែ​ជា​គ្រូបង្វឹក​។​

​    ​កីឡាករ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​កំពុងតែ​មានជីវិត​លំបាក​ក្រោម​ការគ្រប់គ្រង​របស់​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ បើទោះជា​បាន​ចុះ​កុងត្រា​រយៈពេល​បួន​ឆ្នាំ​ដើម្បី​បន្ត​នៅ​កាលពី​រដូវ​កាល​មុន​ក៏ដោយ​។​

​    ​តាម​ការរាយការណ៍រ​បស់​វេ​ប​សាយ Daily Mail បានឱ្យដឹងថា ប្រភពពី​ទឹកដី Old Trafford បាន​និយាយថា De Gea ដែល Real Madrid ចង់បាន​នោះ នឹង​ប្រើប្រាស់​គ្រប់​វិធី​ដើម្បី​ចាកចេញ​ពី​ក្លឹប​។​

​    ​រឿងនេះ​នឹង​បង្កឱ្យមាន​បញ្ហា​ធំ​នៅ​ក្លឹប​បិសាច​ក្រហម ព្រោះ De Gea ជា​កីឡាករ​ឆ្នើម​ប្រចាំ​ក្លឹប​ក្នុង​រដូវ​កាល​នេះ ដោយបាន​ជួយសង្គ្រោះ​គ្រាប់​បាល់​ជាច្រើន ប៉ុន្តែ Man Utd បាន​បរាជ័យ​ឆ្លង​មកលេង​នៅ​ក្របខ័ណ្ឌ Champions League ទៅវិញ​៕

ប្រភព៖ Daily Mail

មតិយោបល់