adverise with khmeread Sexypancake 0

អត់ដឹងអីរលីង! Sexy Pancake ស្លាប់តាំងពីថ្ងៃសៅរ៍ ដោយសារមហារីកលិង្គ

    យោងតាមវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃចន្ទបានឱ្យដឹងថា ​ប្រុស​ក្លែងខ្លួន​ជា​ស្រី​ជនជាតិ​ថៃ ដែល​ក្លាយជា​តារា​ល្បី​លើ​អ៊ី​ន​ធឺ​ណេ​ត​ដោយសារ​ការ​ផុស​រូបភាព​ប្លែកៗ​តាម​អន​ឡាញ​បាន​ស្លាប់ បន្ទាប់ពី​វិ​វ​ឌ្ឍ​ជំងឺមហារីក​លិង្គ​។ 

​     Sexy Pancake បានឱ្យ​ពេទ្យវះកាត់​ផ្តាច់​លិង្គ​ចេញ បន្ទាប់ពី​ការបិត​ស្កុ​ត​ប្រដាប់ភេទ​ខ្លួនឯង​រាប់​ឆ្នាំ​បាន​បង្ក​ឱ្យ​ជំងឺមហារីក​វិ​វ​ឌ្ឍ​ខ្លួន​។ 

​    ​បុរស​អាយុ ២៧ ឆ្នាំ​ដែលមាន​ឈ្មោះ​ពិត​ថា នី​វ៉ា​ត់ សាង​ម៉ (Niwat Sangmor) បាន​ស្លាប់​នៅ​ម៉ោង ៧.៣០ នាទី​ល្ងាច​ថ្ងៃ​សៅរ៍ (១៤ ឧសភា​) បន្ទាប់ពី​ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​។ 

​    ​ជន​ល្បី​លើ​អន​ឡាញ​រូបនេះ​បាន​ពិនិត្យឃើញ​បញ្ហា​ក្នុង​លិង្គ​របស់ខ្លួន បន្ទាប់ពី​ទៅ​គ្លីនិក​មួយ​ក្នុង​ខេត្ត​ខនខែ​ន ភាគ​ខាងជើង​ប្រទេស​ថៃ បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​មួយ​រយៈពេល​ខ្លី​។

 

​    ​បណ្តាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា គ្រូពេទ្យ​វះកាត់​ចាំបាច់​ត្រូវតែ​កាត់​ប្រដាប់ភេទ​របស់គាត់​ចោល​ដើម្បី​បញ្ឈប់​ជំងឺមហារីក​ពី​ការរីក​រាលដាល​។ 

​    ​អំឡុង​អាជីព​បី​ឆ្នាំ​របស់ខ្លួន Sexy Pancake បាន​បិត​ស្កុ​ត​លើ​ប្រដាប់ភេទ​របស់ខ្លួន​រាល់ថ្ងៃ​ដើម្បី​ធ្វើឱ្យ​ខ្លួន​គាត់​កាត់​តែ​ដូច​ស្រី​។ 

​    ​អ្នកជំនាញ​ជឿថា លំ​ហូរឈាម​ត្បិតត្បៀត​បានអនុញ្ញាត​ឱ្យ​កោសិកា​មហារីក​លូតលាស់ និង​រាលដាល​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់