adverise with khmeread 1

Newcastle ជឿជាក់ថា លោក Benitez នឹង​បន្ត​នៅ​ក្របខ័ណ្ឌ Championship នៅ​រដូវ​កាល​ក្រោយ​ជាមួយ​ខ្លួន​

    ​ក្រុមបាល់ទាត់ Newcastle មាន​ភាពជឿជាក់​យ៉ាង​មុតមាំ​ដើម្បី​បញ្ជាក់ថា លោក  Rafa Benitez នឹង​នៅ​ជា​គ្រូបង្វឹក​របស់ខ្លួន​នៅ​រដូវ​កាល​ក្រោយ  បន្ទាប់ពី​ប្រធាន​ក្លឹប​បាន​យល់ព្រម​រាល់​ការទាមទារ​របស់​គ្រូបង្វឹក​រូបនេះ​អំឡុង​ការចរចា​។​

​    ​បើ​យោងតាម​វេ​ប​សាយ Daily Mail បានឱ្យដឹងថា ការពិភាក្សា​អំឡុង ២៤ ម៉ោង​មកនេះ បាន​ដំណើរការ​យ៉ាង​ល្អ​និង​ភាគី​ទាំងពីរ​សង្ឃឹមថា លទ្ធផល​វិជ្ជមាន​នឹង​កើតឡើង​បន្ទាប់ពី​ម្ចាស់​ក្លឹប​លោក Mike Ashley និង​ប្រធាន​គ្រប់គ្រង​ក្លឹប​លោក Lee Charnley បាន​ធានា​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​នូវ​ថវិកា​ដើម្បី​ចាយវាយ​និង​ការគ្រប់គ្រង​ក្រុម​ទាំងស្រុង​ដោយ​ខ្លួន​គាត់​។​

​    ​លោក Benitez រីករាយ​នឹង​ជីវិត​ដែល​មិន​ជាប់​នឹង​លក្ខខណ្ឌ​ប៉ុន្តែ​គ្រោះថ្នាក់​ធំ​បំផុត​របស់ Newcastle គឺ​ពួកគេ​អាច​បាត់បង់​គ្រូបង្វឹក​រូបនេះ​ប្រសិនបើ​មានការ​ស្នើ​ពី​ក្លឹប​ដទៃ​។​

​    ​ការងារ​នៅ​ទឹកដី Everton កំពុង​នៅ​ទំនេរ ហើយ​នៅ​ក្លឹប Southampton ក៏​ដូចគ្នា​ប្រសិនបើ​លោក Ronald Koeman ចាក​ចេញទៅ​ទឹកដី Goodison Park មែន​នោះ​។​

​    ​ប៉ុន្តែ Newcastle កំពុងធ្វើការ​យ៉ាង​រហ័ស​ដៃ​រហ័ស​ជើង​ដើម្បី​ប្រកាស​ពី​អនាគត​របស់លោក Benitez នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់