adverise with khmeread Rain

Rain និង Kim Tae Hee សម្រាកលំហែកាយនៅកោះជេជូជាមួយក្រុមគ្រួសារ

          មាន​សេចក្តីរាយការណ៍​ថា គូស្នេហ៍ជា​តារាល្បី Rain និង Kim Tae Hee បាន​សម្រាក​លំហែ​ជាមួយ​គ្នា​នៅ​លើ​កោះជេជូ។ តំណាងម្នាក់នៅទីភ្នាក់ងារ​របស់ Rain ​បាន​បញ្ជាក់ថា “Rain និង Kim Tae Hee បាន​ចេញ​ដំណើរ​កម្សាន្ត​ពីរ​យប់​បីថ្ងៃ​នៅកោះជេជូ​ជាមួយ​ក្រុម​គ្រួសារ​និង​មិត្តភក្តិ”។

          តំណាងរូបនេះបាន​បន្តថា “​បន្ទាប់ពីដំណើរ​កម្សាន្ត​នេះ Rain គ្រោងនឹង​ចាក​ចេញពីប្រទេស​ទៅសម្តែង​នៅ​ប្រទេសម៉ាឡេស៊ី​នៅថ្ងៃទី​១៩​ខែ​ឧសភា​។ ដូ ច្នេះ​ ពួកគេ​បានសម្រេចចិត្ត​ឆ្លៀតពេល​សម្រាក​។ គ្មាន​ហេតុផល​ពិសេស​ចំពោះ​ដំណើរ​កម្សាន្តនេះទេ។ ដោយសារតែ​កាលវិភាគ​ដ៏មមាញឹក​របស់ខ្លួន អ្នក​ទាំង​ពីរ​មិនទាន់​បាន​ពិភាក្សាអំពី​រឿងរៀបការនោះទេ”។

          Rain និង​ Kim Tae Hee បានបញ្ជាក់​ពី​ទំនាក់ទំនង​ស្នេហា​របស់​ខ្លួន​កាល​ពី​ខែមករា​ឆ្នាំ​២០១៣ ហើយ​បានទាក់ទងគ្នាតាំងពីពេលនោះមក។ ដោយសារតែ​ប្រជាប្រិយភាពនិង​អាយុ​កាន់តែច្រើន គូស្នេហ៍មួយគូនេះ​ត្រូវ​បាន​ញាំញី​ជា​បន្ត​បន្ទាប់ដោយសារពាក្យចចាមអារ៉ាម​រៀបការ ដែលធ្វើ​ឲ្យ​ Rain អះអាងថា លោក នឹង​ប្រាប់អ្នក​គាំទ្រ​ដោយផ្ទាល់អំពី​ព័ត៌មាន​រៀបការ​នាពេលអនាគត៕

adverise with khmeread
ប្រភព៖ Soompi

អ្នកនឹងចូលចិត្ត

មតិយោបល់