adverise with khmeread 8

​ប្រិយមិត្ត​រាប់ម៉ឺន​នាក់​ចេញមក​អបអរ​ពានរង្វាន់ Premire League ជាមួយ Leicester

​    ​នៅក្នុង​ទិដ្ឋភាព​ចំពោះមុខ​សាក្សី​ជាច្រើន​នៅក្នុង​ទីក្រុង Leicester ក្រុម​អ្នកគាំទ្រ​រាប់​ម៉ឹ​ន​នាក់​បាន​ចេញមក​តាម​ដង​ផ្លូវ​ដើម្បី​អបអរ​ដល់​ក្រុម​កីឡាករ ដែល​បានធ្វើ​ដំណើរ​តាម​ក្បួន​ដង្ហែ​រលើ​រថយន្ត​ពី​សង្កាត់ Jubilee Square ទៅ Victoria Park​។​

​    ​ក្បួន​រថយន្ត​បានធ្វើ​ដំណើរ​យឺតៗ​ទៅកាន់​ហ្វូង​អ្នកគាំទ្រ​មុននឹង​សមាជិក​ក្រុម​ម្នាក់ៗ ម្ចាស់​ក្លឹប​និង​លោក Claudio Ranieri បាន​ណែ​នាំនូវ​ពានរង្វាន់​ដ៏​ថ្មី​សន្លាង​របស់​ពួកគេ​ទៅកាន់​ប្រិយមិត្ត​ដែល​បាន​ចូលរួម​ចំនួន ២៤ ម៉ឺន​នាក់​។​

​    ​កូនប្រុស​របស់​ម្ចាស់​ក្លឹប Leicester លោក Aiyawatt ដែល​ត្រូវបាន​ស្គាល់​ថា Top បាន​និយាយថា "​ពី​ម្ចាស់​ក្លឹប ពួកយើង​ចង់​និយាយថា អរគុណ​អ្នក​ទាំងអស់គ្នា​ដែល​បាន​គាំទ្រ​ពួកយើង​រហូតមក​។ យើង​សង្ឃឹមថា វា​នឹង​បន្ត​នៅ​រដូវ​កាល​ក្រោយ​។ ខ្ញុំ​គិតថា យើង​ត្រូវការ​កីឡដ្ឋាន​ធំ​ជាង​នេះ​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់