ក្រុមបាល់ទាត់ Sheffield Wednesday នៅសល់តែមួយប្រកួតទៀតនឹងមានឱកាសឡើងមកក្របខ័ណ្ឌកំពូល Premire League បន្ទាប់ពីពួកគេបានបំបាក់ក្រុម Brighton ទាំងពីរជើងក្នុងលទ្ធផល ៣-១ ដើម្បីកក់សំបុត្រទៅវគ្គផ្តាច់ព្រ័ត្រនៅទឹកដី Wembley។
កីឡាករ Ross Wallace របស់ Sheffield Wednesday បានបង្អាក់គ្រាប់បាល់បើកឆាករបស់កីឡាករ Lewis Dunk របស់ក្រុម Brighton បន្ទាប់ពីក្រុមទីទុយ Sheffield បានរក្សាលទ្ធផល ១-១ រហូតដល់ចប់ការប្រកួត។
ក្រុម Derby នឹងធ្វើការប្រកួតវគ្គ ១/២ ជើងទី ២ ក្នុងរាត្រីនេះជាមួយ Hull City ដែលពួកគេបានចាញ់កាលពីជើងទីមួយដល់ទៅ ៣-០ ដើម្បីរកក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រជាមួយ Sheffield Wednesday៕
