adverise with khmeread 11111

មួយសំណួររបស់ក្មេងស្រីប៉ូឡូញម្នាក់នេះធ្វើឱ្យចូលីពេញចិត្តស្តូក

​    យោងតាមវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃចន្ទ ​នាង​អ៊ែន​ជែ​លី​ណា ចូ​លី​បាន​សរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​ក្មេងស្រី​សិស្សសាលា​ប៉ូឡូញ​ម្នាក់ ដែល​សួរ​តារា​ហូលីវូដ​រូបនេះ​នូវ​សំណួរ​ថា​តើ​ត្រូវ​ជំរុញ​ការបញ្ចូល​គ្នា​រវាង​ជន​អន្តោ​ស​ប្រវេសន៍​វ័យក្មេង​យ៉ាងដូចម្តេច​នៅ​អង់គ្លេស​។ 

​    ​ផូ​លី​ណា (Paulina) អាយុ ១២ ឆ្នាំ បាន​ផ្លាស់​មក​ចក្រភព​អង់គ្លេស​ជាមួយ​គ្រួសារ​នាង​កាលពី ៦ ឆ្នាំមុន ហើយ​ឥឡូវ​បាន​ចូលរៀន​នៅ​វិទ្យាល័យ Thomas Aveling School នៅ Rochester​។ 

​    ​នាង​បានធ្វើឱ្យ​ចូ​លី​ញញឹម​នៅ​ព្រឹត្តិការណ៍​មួយ​នៅ​ស្នាក់ការ​កណ្តាល​របស់​ទូ​រទស្ស​ន៍​ប៊ី​ប៊ី​ស៊ីក្នុង​ទីក្រុង​ឡុង​ដ៍​។ 

​    ​ចូ​លី​បាន​តប​ជាមួយ​សំណួរ​នេះ​ថា "​ល្អ នេះ​ពិតជា​សំណួរ​ដ៏​ល្អ​មែន​។ ខ្ញុំ​យល់ថា រឿង​ល្អ​បំផុត​ដែល​ប្អូន​អាចធ្វើ​បាន ជាពិសេស​នៅ​វ័យ​ដូច​ប្អូន គឺថា សាលារៀន​មានការ​លំបាក​ណាស់ ដោយ​មិន​គិតពី​សមត្ថភាព​ប្រឡង​ចូលរៀន​ផង​ទេ ដូច្នេះ​រឿង​អស្ចារ្យ​បំផុត​គឺត្រូវធ្វើ​ជា​មិត្ត​ពិតប្រាកដ​ម្នាក់​"​។​

​     តារា​សម្តែង​ហូលីវូដ​រូបនេះ​បាន​ថ្កោលទោស​មេដឹកនាំ​អឺរ៉ុប​ចំពោះ​ការចូលរួម​ក្នុង "​ការយក​រួចខ្លួន​" ជុំវិញ​ការឆ្លើយតប​របស់​ពួកគេ​ចំពោះ​វិបត្តិ​ជនភៀសខ្លួន​ដែល​បាន​ហ៊ុំព័ទ្ធ​ទ្វីបអឺរ៉ុប ខណៈដែល​ចូ​លី​បាន​ទទូច​ឱ្យ​មេដឹកនាំ​ទាំងនោះ​ច្រានចោល "​នយោបាយ​ឯកា​និយម​"​។​

​    ​ចូ​លី​បាន​និយាយថា ក្តីបារម្ភ​ជុំវិញ​ការធ្វើ​ចំណាកស្រុក​ដែល​លែង​ត្រួតត្រា​បាន​នេះ​បាន​អនុញ្ញាតឱ្យ​នយោបាយ​នៃ​ភាពភ័យខ្លាច​រីក​ខ្លួន​ឡើង ហើយ​បណ្តា​ប្រទេស​ជាច្រើន​បាន​ប្រកួតប្រជែង​ធ្វើជា​ប្រទេស​តឹងរ៉ឹង​បំផុត​ក្នុង​ក្តី​សង្ឃឹមថា​អាច​ការពារ​ខ្លួន​ពួកគេ​ពី​ការ​ប្រឈម​នានា​ពី​ប្រទេសជិតខាង​"​។ 

​    ​ចូ​លី និង​ប្រេសិត​ពិសេស​របស់ UN បាន​ចោទប្រកាន់​បណ្តា​ប្រទេស​អឺរ៉ុប​ចំពោះ​ការមិន​រវីរវល់​នឹង​កាតព្វកិច្ច​របស់ខ្លួន​ចំពោះ​វិបត្តិ​មនុស្សជាតិ​ដែល​បង្កឡើង​ដោយ​សង្គ្រាមស៊ីវិល​៥​ឆ្នាំ​នៅ​ស៊ី​រី​៕ 

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់