1

ក្រោយ​ទទួលបាន​ជោគជ័យ​ខ្លាំង ក្រុមហ៊ុនទូរស័ព្ទ Viettel របស់​ប្រទេស​វៀតណាម​មាន​មហិច្ឆតា​ច្បាម​យក​ទីផ្សារ​សកលលោក​

​    ​ទីក្រុង​ហាណូយ​៖ ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​មួយ​ក្នុង​រដ្ឋ​កុ​ម្មុយ​និ​ស្ត​វៀតណាម​បាន​កំពុង​ផ្ចាញ់​ទៅនឹង​មតិ​យល់ឃើញ ជាទូទៅ​ដែល​តែងតែ​យល់ថា​សហគ្រាស​រដ្ឋ​មាន​មាឌធំ និង​ឥត​បានការ​។ ខណៈ​មាន​ស្ថាប័ន​ជាច្រើន​កំពុង​ជាប់បំណុល​និង​រឿងអាស្រូវ​ពុករលួយ ក្រុមហ៊ុន Viettel Group ដែល​គ្រប់គ្រង​ដោយ​យោធា​វៀតណាម កំពុង​ចាប់ផ្តើម​ពង្រីក​ខ្លួន​ទៅកាន់​ពិភពលោក ជាមួយ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​បានកើត​ឡើង​យ៉ាង​ឆាប់រហ័ស​ពី ២ លាន​ដុល្លារ​កាលពី​ឆ្នាំ ២០០០ រហូតដល់ ១១ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន (២០១៥)​។​

​    ​ដោយ​គ្រប់គ្រង​ទាំងស្រុង​និង​ដំណើរការ​ដោយ​ក្រសួងការពារជាតិ​វៀតណាម Viettel បាន​វាយលុក​ទីផ្សារ​ក្នុងស្រុក​ជាមួយ​ចំនួន​ប្រើប្រាស់​មាន ៥២ ភាគរយ​។ ក្រុមហ៊ុន​នៅ​លំដាប់​ទី​ពីរ​ដូចជា Mobiphone និង Vinaphone ក៏​គ្រប់គ្រង​ដោយ​រដ្ឋ​ផងដែរ ប៉ុន្តែ​ក្រោម​ការត្រួតត្រា​របស់​ក្រសួង​ផ្សេងគ្នា ដោយមាន​ភាគរយ​ក្នុង​ទីផ្សារ​ចំនួន ១៨ ភាគរយ​ស្មើគ្នា​។​

​    ​មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​លេខ​មួយ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន Viettel ក៏មាន​វត្ត​មាននៅ​ទីផ្សារ​ចំនួន ១០ ប្រទេស​ផ្សេងទៀត​ផងដែរ​មាន​ចាប់ពី​ប្រទេស​កម្ពុជា​ដល់​ប្រទេស​កា​មេ​រូ​ន​។ ការវិនិយោគ​ថ្មី​បំផុត​របស់​ពួកគេ​ដែលមាន​តម្លៃ ១,៥ ពាន់​លាន​ដុល្លារ​គឺ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​បានប្រកាស​កាលពី​ខែមេសា ដោយបាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ ដែល​គ្រោង​នឹង​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ ៤ នៃ​ក្រុមហ៊ុន​ធំ​បំផុត និង​ដណ្តើមយក​អាជ្ញាប័ណ្ណ​ទូរគមនាគមន៍​ចុងក្រោយបង្អស់​។​

​    ​ការពង្រីក​ខ្លួន​នេះ​ត្រូវបាន​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បានជា​ក្រុមហ៊ុន Viettel ធ្វើបាន​ជោគជ័យ​នៅពេលដែល​សហគ្រាស​ផ្សេងទៀត​ជួប​ការលំបាក​?

​    ​អគ្គនាយករង និង​ជា​មេបញ្ជាការ​ងរ​បស់​ក្រុមហ៊ុន Viettel Group លោក Le Dang Dung បាន​និយាយថា "​យើង​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ ប៉ុន្តែ​យើង​ធ្វើ​ជំនួញ​ដូច​ក្រុមហ៊ុន​ឯកជន​អ៊ីចឹង​"៕

 

ប្រភព៖ Channel News Asia

មតិយោបល់