5b340377 226e 45d8 9e89 fc7a36c444a2

ចាប់បាន​ចោរឆក់​ម្នាក់​រត់​រួច​ម្នាក់​

    ភ្នំពេញ ៖ មាន​ករណី​ឆក់​កាបូប​កើតឡើង​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ជាក់ស្តែង​នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ វេលា​ម៉ោង​១៦​ និង​២០​នាទី ត្រង់ចំណុច​ក្រុមទី​៤ ភូមិឡ​កំបោរ  សង្កាត់​ស្វាយ​ប៉ា ​ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ កុល លក្ខិណា ភេទ​ស្រី អាយុ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ សំភារៈ​បាត់បង់​ទូរ​សព្ទ័​ដៃ​ចំនួន​០២​គ្រឿង ៖ ​ទី១ ម៉ាក សាំ​សុង​, ទី២ ម៉ាក ណូគា​ចុច​ពិល ​និង​ទី៣ លុយ៧០​ដុល្លារ​។​

    ចំណែក​ជនសង្ស័យ​មាន​គ្នា​២​នាក់ ទី​១​ឈ្មោះ នូ សារី (​ហៅ​ញ៉ា​ញ់​)​ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ ស្នាក់នៅ​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ (​ឃាត់ខ្លួន​បាន​)​ និង​​ទី​២​ឈ្មោះ ហេង​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ទីលំនៅ​ និង​មុខរបរ​មិន​ពិតប្រាកដ​(​គេចខ្លួនបាត់​)​។ ម៉ូតូ​ម៉ាក​គុប​មូល ពណ៌​ខៀវចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ 1E-7326​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​រោងចក្រ​គីឡូម៉ែត្រ​លេខ​១០ លុះ​មកដល់​ចំណុចកើតហេតុ ជនសង្ស័យ​មាន​គ្នា​០២​នាក់ ឃើញ​បាន​ជិះ​តាម​ពីក្រោយ​ហើយ​ធ្វើ​សកម្មភាព​ឆក់​តែម្តង។​

    ក្រោយពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​ជិះ​គេចខ្លួន ស្រប​ពេលដែល​កម្លាំង​ខ​ណ្ឌ​-​ប៉ុស្តិ៍​កំពុងធ្វើការ​ល្បាត ពេល​ទទួល​ព័ត៌​មាន​ភ្លាម​និង មានការ​បំភ្លឺ​ច្បាស់លាស់​អំពី​ភិនភាគ​ជនសង្ស័យ ពី​ជនរងគ្រោះ និង​សាក្សី​ដែល​បានឃើញ បាន​សហការ​ជាមួយ​ប្រជា​ការពារ​ដេញតាម​ និង​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ក្រុម​៩ ​ភូមិ​លូ ​សង្កាត់​ស្វាយប៉ាក​។​

    ចំពោះមុខ កំលាំង​យើង​កំពុង​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់ និង​ធ្វើការ​ស្រាវជ្រាវ​រក​បក្ស​ពួក​ដែល​នៅ​សេសសល់៕

អ្នកនឹងចូលចិត្ត

មតិយោបល់