1

​កីឡាករ Atletico ចំនួន​ប្រាំ​នាក់​ជាប់​ក្នុង​បញ្ជី​ក្រុម​ល្អ​ប្រចាំ​រដូវ​កាល​ក្នុង​ក្របខ័ណ្ឌ La Liga

​    ​និពន្ធ​នាយក​ប្រចាំ​វេ​ប​សាយ UEFA.com បាន​ជ្រើស​ក្រុម​ល្អ​ប្រចាំ​រដូវ​កាល​ក្នុង​ក្របខ័ណ្ឌ La Liga ហើយ​ក្រុម​កីឡាករ Atletico Madrid ចំនួន​ប្រាំ​នាក់​ជាប់​ក្នុង​បញ្ជី​នោះ​។​

​    ​កីឡាករ Jan Oblak, Juanfran, Diego Godin, Filipe Luis និង Antoine Griezmann ត្រូវបាន​ជ្រើសរើស ស្របពេល​ម្ចាស់​ជើង Barcelona មាន​កីឡាករ​តែ​បី​រូប​ប៉ុណ្ណោះ ដោយ​ក្នុងនោះ​មាន Sergio Busquets, Luis Suarez និង Lionel Messi​។​

​    ​តារា​របស់ Real Madrid កីឡាករ Cristiano Ronaldo និង Luka Modric ត្រូវបាន​ចូលរួម​ដោយ​ខ្សែការពារ Victor Ruiz របស់​ក្រុម Villareal​។​

​    ​UEFA.com បាន​ទទួលស្គាល់ថា ការសម្រេចចិត្ត​ដ៏​ងាយស្រួល​បំផុត​គឺ​ការជ្រើសរើស​អ្នកចាំទី​។ ពួកគេ​បាន​សរសេរ​នៅលើ​វេ​ប​សាយ​ថា "​ប្រហែលជា​តួនាទី​ដែល​មិនសូវមាន​រឿងចម្រូងចម្រាស់​គឺ​អ្នកចាំទី​។ Jan Oblak បាន​តាម​ស្មើ​កំណត់ត្រា​របស់​អ្នក Francisco Liano កាលពី​ឆ្នាំ ១៩៩៣ ដោយ​ភ្លាត់​ត្រឹមតែ ១៨ គ្រាប់​នៅក្នុង​ការប្រកួត​ចំនួន ៣៨ ប្រកួត​"៕

ប្រភព៖ Marca

មតិយោបល់