adverise with khmeread Nuclear holocaust

ពិភពលោក​មាន​គ្រាប់បែកនុយក្លេអ៊ែរ​សរុប ១៥.០០០ គ្រាប់ ល្មម​កម្ទេច​ផែនដី​តែមួយ​ប៉ប្រិចភ្នែក​!

    ​នៅលើ​ពិភពលោក​យើង​នេះ​មាន​គ្រាប់បែកនុយក្លេអ៊ែរ​ចំនួន ១៥.០០០ គ្រាប់ និង​ប្រទេស​ជាច្រើន​អាចដាក់​ពង្រាយ​គ្រាប់​ទាំងនោះ​បាន​តាម​គ្រប់​វិធី​។​

​    ​លោក Jim Sciutto បកស្រាយ​ពី​ឥទ្ធិពល​មហន្តរាយ​រប​ស់​អាវុធ​ប្រល័យ​លោក​នុយ​ក្លេ​ង​អ៊ែរ​នេះ​និង​បច្ចេកវិជ្ជា​អ្វីដែល​អាច​ទប់​ទល់នឹង​ពួកវា​បាន​។​

​    ​១. Megaton ជា​អាវុធ​នុយក្លេអ៊ែរ​ប្រភេទ Thermonuclear និង​ជា​គ្រាប់ Hydrogen Bomb វា​មាន​ទំហំ​ធំ​ជាង​គ្រាប់ Little Boy ៧៥​ដង​។ គ្រាប់​នេះ​កម្លាំង​កម្ទេច​របស់​វាដ​ល់​ទៅ ១០០ គីឡូម៉ែត្រ​ការ៉េ​ឯណោះ​។ ទីក្រុង​ធំ​មួយ​ត្រូវបាន​កម្ទេច​ដោយ​ប្រើ​តែមួយ​គ្រាប់​តែប៉ុណ្ណោះ​។​

​    ​* តើ​មាន​ប្រទេស​ចំនួន​ប៉ុន្មាន​ដែលមាន​អាវុធ​នុយ​ក្លែ​អ៊ែរ​?
​    ​ប្រទេស​ទាំងនោះ​មាន​អាមេរិក ចិន អង់គ្លេស អ៊ីស្រាអែល ប៉ា​គី​ស្ថាន ឥណ្ឌា និង​កូរ៉េខាងជើង​។​

​    ​នៅលើ​ពិភពលោក​យើង​នេះ​មាន​អាវុធ​នុយក្លេអ៊ែរ​ចំនួន ១៥.០០០ គ្រាប់ តែ​ក្នុងចំណោម​គ្រាប់​ទាំងអស់​ត្រូវបាន​ផលិត​ដោយ​អាមេរិក និង​រុស្ស៊ី ច្រើនជាង ៧០០០​គ្រាប់​។​

​    ​ល្បឿន​របស់​វា​អាច​កម្ទេច​គោលដៅ​ត្រឹមតែ ៣០ នាទី​ប៉ុណ្ណោះ ដោយ​ល្បឿន​របស់​វា​អាចធ្វើ​ដំណើរ​បាន​ក្នុង ២៤.០០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​    ​* តើ​ប្រទេស​ទាំងអស់​អាច​ការពារ​នឹង​អាវុធ​នុយក្លេអ៊ែរ​បានទេ​?
​    ​ប្រទេស​អាមេរិក​បានធ្វើ​ការសាកល្បង ដោយ​ការបាញ់​គ្រាប់​មី​សីល​ជាមួយ​គ្រាប់​មី​សីល ដូចជា​ការបាញ់​គ្រាប់កាំភ្លើង​បុក​ទៅនឹង​គ្រាប់កាំភ្លើង​អ៊ីចឹង​ដែរ​។ ប្រទេស​អាមេរិក​ក៏បាន​សាកល្បង​ជាមួយ​អាវុធ Directed-Energy និង​ឡាស៊ែរ ហើយ​ទទួលបាន​ជោគជ័យ​ក្នុងការ​សាកល្បង ប៉ុន្ដែ​គ្រាន់តែ​មិន​ធ្វើការ​សាកល្បង​ជាមួយនឹង​គ្រាប់​នុយក្លេអ៊ែរ​មែនទែន​។​

​    ​គ្រាប់​ទាំងអស់​អាចធ្វើ​ការ​ទប់​ទល់​បាន តែ​អ្វីដែល​ពិបាក​នឹង​ទប់ទល់​គឺ ការបាញ់​នុយក្លេអ៊ែរ​ចេញពី​ដោយ​កប៉ាល់មុជទឹក​និង​ការដឹក​ឡាន​ផ្ទុក​គ្រាប់​នុយក្លេអ៊ែរ​ចូលមក​ដល់​ដី​អាមេរិក​៕

 

adverise with khmeread
ប្រភព៖ cnn

អ្នកនឹងចូលចិត្ត

មតិយោបល់