adverise with khmeread Terror group al qaeda target american richest person1

ពួកអាល់កៃដាអំពាវនាវឱ្យសម្លាប់មហាសេដ្ឋីជំនួញអាមេរិកចោលឱ្យអស់

    យោងតាមវេបសាយមៀររ័រ ​ក្រុម​អាល់​កៃ​ដា​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ក្រុម​ជី​ហាដ​ឱ្យ​សម្លាប់​ក្រុម​មេដឹកនាំ​ពា​ណិ្ជ​កម្ម និង សហគ្រិន​អាមេរិក ដើម្បី​កាត់បន្ថយ​សន្ទុះ​រីកចម្រើន​សេដ្ឋកិច្ច​របស់​អាមេរិក​។​

​    ​ការអំពាវនាវ​នេះ​ត្រូវបាន​ចុះផ្សាយ​នៅ​ទស្សនា​វ​ដ្តី Inspire ដែលជា​ទស្សនា​វ​ដ្តី​ឃោសនា​របស់​ក្រុម​អាល់​កៃ​ដា​។​ ក្រុម​មេដឹកនាំ​ពា​ណិ្ជ​កម្ម និង សហគ្រិន ព្រមទាំង ជន​ល្បីៗ និង មាន​ឥទ្ធិពល​របស់​អាមេរិក​ដោយ​រួមទាំង លោក ប៊ី​ល ហ្គេ​ត ស្ថាបនិក​នៃ​ក្រុមហ៊ុន Microsoft បាន​ក្លាយជា​គោលដៅ​នៃ​ការសម្លាប់​នេះ​។ នេះ​បើ​យោងតាម​ទស្សនា​វ​ដ្តី​នេះ​។​

​    ​ទស្សនា​វ​ដ្តី​នេះ​បាន​បន្តថា “​ការរីកចម្រើន​នៃ​ប្រទេស​ធំៗ គឺ​ពឹង​ផ្អែកលើ​សេដ្ឋកិច្ច ហើយ​សេដ្ឋកិច្ច​នឹង​ពឹង​ផ្អែកលើ​ស្ថាប័ន​សេដ្ឋកិច្ច និង​ក្រុមហ៊ុន​ដែល​ពាណិជ្ជករ​ធំៗ​អាមេរិក​នេះ​កាន់កាប់​។ ការវាយប្រហារ​លើ​ក្រុម​បុគ្គល​ទាំងនេះ​នឹង​នាំឱ្យមាន​ការប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​អាមេរិក​។ ជាទូទៅ តម្លៃ​នៃ​សេដ្ឋកិច្ច​អាមេរិក​នឹង​ចុះខ្សោយ​”​។​

​    ​ទស្សនា​វ​ដ្តី​នេះ​បាន​បន្ថែមថា “​ការវាយប្រហារ​លើ​ក្រុម​មេដឹកនាំ​ពា​ណិ្ជ​កម្ម និង សហគ្រិន​ទាំងនេះ​នឹង​រំខាន​ដល់​សេដ្ឋកិច្ច​អាមេរិក ដូច​អ្វីដែល​ខ្លួន​ធ្លាប់​បានធ្វើ​ការវាយប្រហា​រលើ​អគារ​ពាណិជ្ជកម្ម​ពិភពលោក កាលពី​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១១"៕

ប្រភព៖ មៀររ័រ

adverise with khmeread

មតិយោបល់