adverise with khmeread 1

Cristiano Ronaldo វាយលុក​បណ្តាញ​សង្គម​ចិន Weibo

​    ​កីឡាករ Cristiano Ronaldo បាន​បង្កើន​វត្តមានរ​បស់​ខ្លួន ដោយ​បង្កើត​គណនី​នៅលើ​បណ្តាញ​សង្គម Sina Weibo ដែល​គេ​ស្គាល់​ថា Twitter របស់​ប្រទេស​ចិន​នោះ​។​

​    ​តារា​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ត្រូវការ​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ដើម្បី​ទទួលបាន​អ្នក Follow រាប់សែន​នាក់​នៅលើ​បណ្តាញ​សង្គម​របស់​ប្រទេស​ចិន​មួយ​នេះ​។​

​    ​Ronaldo បានសរសេរថា "​សួរ​ស្តី​អ្នក​ទាំងអស់គ្នា​! វា​ពិតជា​អស្ចារ្យ​ណាស់​ដើម្បី​ស្វែងរក​ការគាំទ្រ​ជុំវិញ​ពិភពលោក​។ ជាមួយ​គណនី​មួយ​នេះ ខ្ញុំ​សង្ឃឹមថា នឹង​កាន់តែ​កៀក​អ្នក​ទាំងអស់គ្នា​ដែល​គាំទ្រ​ខ្ញុំ​នៅ​ប្រទេស​ចិន​។ សង្ឃឹមថា អ្នកនឹង​ពេញចិត្ត​ហើយ Follow ខ្ញុំ​នៅទីនេះ​។ NI HAO, CHINA!"​។​

​    ​កីឡាករ​រាង​សង្ហារ​រូបនេះ​ច្បាស់​ណាស់ គឺជា​ស្តេច​នៅលើ​បណ្តាញ​សង្គម​ក្នុង​ពិភព​បាល់ទាត់​។ កាលពី​ខែកុម្ភៈ​ឆ្នាំមុន គាត់​បាន​ក្លាយជា​អត្ត​ព​លិ​ក​ដំបូង​គេ​ដែល​ទទួលបាន​អ្នក Follow ចំនួន ២០០ លាន​នាក់​នៅលើ​បណ្តាញ​សង្គម Facebook, Twitter និង Instagram បូក​បញ្ចូល​គ្នា​។​

​    ​នៅថ្ងៃនេះ​គាត់​មាន​អ្នក Like ទំព័រ Facebook របស់គាត់​ចំនួន ១១១ លាន​នាក់ ទំព័រ Instagram ចំនួន ៥៩ លាន​នាក់ និង Twitter ចំនួន ៤២ លាន​នាក់​។​

​    ​ការមកដល់​របស់ Ronaldo មកកាន់ Sina Webio គឺជា​ការបោះ​ជំហាន​បន្ថែ​ម​មួយទៀត​ក្នុងការ​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​របស់​កីឡាករ​រូបនេះ​ល្បីល្បាញ​ពេញ​ពិភពលោក និង​គាប់​ជួន​គ្នា​នឹង​រូបគាត់​បានសម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុនទូរស័ព្ទ​ចិន Nubia៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់