adverise with khmeread Untitled

ប្រា​យុទ្ធ ចាន់​អូ​ចា ប្រឡេះ​ឡេវ​ចំហ​ទ្រូង​បង្អួត​វត្ថុ​ស័ក្ដិ​សិទ្ធ​ស្រោបមាស​ដល់​អ្នកកាសែត​

    ​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បានបង្ហាញ​ប្រជុំ​វត្ថុ​ស័ក្ដិ​សិទ្ធ​របស់​ព្រះពុទ្ធសាសនា ដែល​គាត់​ពាក់​នៅ​ជុំវិញ​ក​អំឡុង​កិច្ចសម្ភាសន៍​ជាមួយ​អ្នកកាសែត​កាលពី​ថ្ងៃ​ចន្ទ​នៅ​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុង​បាងកក​។ 

​    ​លោក​ប្រា​យុទ្ធ​បាន​ប្រឡេះ​ឡេវអាវ​យ៉ាង​លឿន នៅពេល​អ្នកកាសែត​ម្នាក់​សួរថា​តើ​សង្ឃ​ជាន់ខ្ពស់​មកពី​វត្ត Traimitr Withayaram បានផ្តល់​វត្ថុ​ស័ក្តិ​សិទ្ធ​ដល់​គាត់​ដែរឬទេ អំឡុង​ពិធីសូត្រមន្ត​សម្រាប់​ការសាងសង់​អគារ​ទទួលភ្ញៀវ​នៅ​ខាងក្រោម​វិមាន​រដ្ឋាភិបាល​។ 

​    ​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​បាន​ឆ្លើយថា "​ខ្ញុំ​មាន​យ័ន្ត​ស័ក្តិ​សិទ្ធ​ច្រើន​រួចទៅហើយ​" ខណៈដែល​រូបលោក​បង្ហាញ​បន្ទះ​យ័ន្ត​ស្រោបមាស​យ៉ាងតិច ១០ នៅលើ​ទ្រូង​របស់គាត់​។ 

​    ​លោក​ប្រា​យុទ្ធ​បាន​និយាយថា "​ខ្ញុំ​មាន​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងនេះ​យូរ​ឆ្នាំ​មកហើយ​។ នៅពេល​ខ្ញុំ​ក្លាយជា​ទាហាន ខ្ញុំ​បាន​បន្ត​ទទួលយក​វត្ថុ​ទាំងនេះ ដូចជា​កថា​ស័ក្តិ​សិទ្ធ Luang Phu Thuat នេះ​អ៊ីចឹង​"​។​

​    ​ខណៈ​អ្នកកាសែត​បង្ហាញ​ការភ្ញាក់ផ្អើល​របស់ខ្លួន លោក​ចាន់​អូ​ចា និយាយថា "​ប៉ុន្តែ​ខ្ញុំ​មិនដែល​រាប់​ចំនួន​យ័ន្ត​ទាំងនេះ​ទេ​។ វា​មិន​ធ្ងន់​ទេ ព្រោះ​វា​បាន​ដក់​ជាប់​ក្នុង​បេះដូង​របស់ខ្ញុំ​ទៅហើយ​"៕

ប្រភព៖ ​បាងកក​ប៉ុស្តិ៍

adverise with khmeread

មតិយោបល់