adverise with khmeread 13231143 975082765939972 786205559 n

ម៉ូតូ​២​គ្រឿង បុក​គ្នា​ដូច​រន្ទះ ស្លាប់​ម្នាក់ និង របួសធ្ងន់២​នាក់ នៅ​ទល់មុខ​ក្លោងទ្វារវត្ត​បាកាន​

    ពោធិ៍សាត់ ៖ ក្នុងចំណោម​បុរស​ចំនួន​៣​នាក់ មាន​ស្លាប់​ម្នាក់ និង រងរបួស​ធ្ងន់២​នាក់ នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​មួយ ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៧ និង១០​នាទី​យប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ មុខ​វត្ត​បាកាន ស្ថិត​ក្នុងភូមិ​ត្រពាំង​ជន ឃុំ​ត្រពាំង​ជន ស្រុក​បាកាន ខេត្តពោធិ៍សាត់។​

    ករណីនេះ​បានកើត​ឡើង រវាង​ម៉ូតូ ​Dream ស៊េរី ២០១៥ ព័ណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1A-0006 បើកបរ​ដោយ​ឈ្មោះ គង់ ភិន ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ រស់នៅ​ភូមិ​បត់​រំដួល ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ស្លាប់​នៅនឹងកន្លែង​កើតហេតុ រួម​ដំណើរ​ដោយ​ឈ្មោះ គង់ ភ័​ណ្ឌ ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ របួសធ្ងន់ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា បាន​បុក​ជាមួយ​ម៉ូតូ​Dream ស៊េរី​២០១០ ព័ណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1C-0004 បើកបរ​ដោយ​ឈ្មោះ ផាន់ រ៉​ន ​ភេទ​ប្រុស អាយុ៣២​ឆ្នាំ របួសធ្ងន់រស់នៅ​ភូមិ​ព្រះ​ចំបក់ ឃុំ​ត្រពាំង ស្រុក​បាកាន ខេត្តពោធិ៍សាត់។​

    មុនពេល​កើតហេតុ គេ​ឃើញ​មាន ម៉ូតូ​ពីរ​គ្រឿង បើក​ក្នុង​ល្បឿន​លឿន ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បុក​គ្នា​ពេញទំហឹង​លឺ​ដូច​រន្ទះ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅនឹងកន្លែង​កើតហេតុ និង របួសធ្ងន់២​នាក់​តែម្តង។​

    ក្រោយ​កើតហេតុ គេ​បានឃើញ​ក្រុម​ជួយសង្គ្រោះ និង​រថយន្ត​សង្គ្រោះរបស់​មន្ទីរពេទ្យបង្អែក​បាកាន បាន​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ជាបន្ទាន់ រីឯ​ម៉ូតូ​របស់​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី នៅពេល​ក្រោយ​វិញ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់