adverise with khmeread 2fff0064 d23a 40bc a935 c9cb0e56eaa3

លួចបាន​សម្រេច​៣​លើក​ទើប​ជាប់​ខ្នោះ​

      កណ្ដាល ៖ មាន​ករណី​អំពើ​លួច​កើតឡើង​នា​ថ្ងៃទី​១៦​ឧសភា​២០១៦ វេ​ល​ម៉ោង​៩​យប់​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ផាន់ សុវណ្ណារ៉ា​ក់ ភូមិ​ពាម​តា​ឯក ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

      ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ ផាន់ វ​ណ្ណារ៉ាក់ ភេទប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ​ ​ទីលំនៅ​ប​ច្ចប្ប​ន្ន ភូមិ​ពាម​តា​ឯក ឃុំ​ពាម​ឧក ញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

      ចំណែក​ជនសង្ស័យ​ឈ្មោះ ធី  ចន្ថា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ប​ច្ចប្ប​ន្ន ភូមិ​ពាម​តា​ឯក ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល​(​ឃាត់ខ្លួន​)​។​ វត្ថុតាង​ចាប់យកទូរស័ព្ទដៃ​០២​គ្រឿង ម៉ាក iphon 5 ពណ៌ស​​ម៉ាក NOKIA ចុច​ពិល ពណ៌ខ្មៅ គ្មាន​បូ​តុង ចុច -​លុយ​ដុង​(​វៀតណាម​) 6500 ដុង​កាបូប​ខ្មៅ​ចំនួន ០១។​

      ប៉ូលិស​បន្តថា​នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ២០១៦ វេលា​ម៉ោង​០៣ យប់​ជនសង្ស័យ បាន​ចូល​លួ​យ​យក​ទូរស័ព្ទដៃ​នៅផ្ទះ​របស់​ឈ្មោះ ហេង ម៉ៅ ត្រូវជា​ម្តាយក្មេកឈ្មោះ ផាន់ វ​ណ្ណារ៉ាក់ បាន​ចំនួន​០៣​គ្រឿង​យកទៅ​លក់បាន​លុយ​ចំនួន​៦០.០០០​រៀល​(​ប្រាំមួយ​ម៉ឺ​នរៀល​)​។​

      នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ២០១៦ វេលា​ម៉ោង៨​យប់​ជនសង្ស័យ​ បានធ្វើ​សកម្មភាព​ឡើងលើ​កុ​ដ របស់​ព្រះ​ស​ង្ស​វត្ត​ស្វាយ​អណ្តែត​លួច​យក​ទូរស័ព្ទដៃ​ម៉ាក iphon 5 ពណ៌ស ០១​គ្រឿង​។​

      នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ២០១៦​ ​វេលា​ម៉ោង៩​យប់​ជនសង្ស័យ ​បានធ្វើ​សកម្មភាព​គាស់​បង្អួច​ផ្ទះ​ឈ្មោះ ផាន់ វ​ណ្ណារ៉ាក់ ខាងក្រោយ​បំណង លួច​ទ្រព្យសម្បត្តិ តែ​ត្រូវបាន​ម្ចាស់ផ្ទះ​ឈ្មោះ ផាន់ វ​ណ្ណារ៉ាក់ ទៅ​ទាន់ពេល​កំពុង​ធ្វើ​សកម្មភាព បាន​ឃាត់​ជនសង្ស័យ ប្រគល់​ឲ្យ​សមត្ថកិច្ច​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់