adverise with khmeread Dc8273bb 31bc 4da7 8bf3 faafbc66af42

ជម្លោះ​ក្នុង​ក្រុមគ្រួសារ​ប្តី​វាយ​ប្រពន្ធ​កប់​ទឹកស្អុយ​ រត់​ប្តឹង​ប៉ូលិស​ឲ្យ​ជួយ​អន្តរាគមន៍​

    ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រត់​ទ្រហោយំ​ស្រ​ស្រាក់​ទៅប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​បន្ទាប់ពី​ប្តី​វាយ​ធ្វើបាប វាយ​កប់​ទឹកស្អុយ ទ្រាំលែងបាន​កាលពី​វេលា​ម៉ោង​៧ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​បរិវេណ​រោងចក្រ​តុង​ហ្គា ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ភាគី​ខាង​ស្រី​មានឈ្មោះ តាំង សុខលី អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​សង្កាត់​ច្រាំង​ចម្រេះ ខណ្ឌឫស្សីកែវ ត្រូវជា​ប្រពន្ធ។​

    ចំណែក​ភាគី​ខាង​ប្រុស​មានឈ្មោះ ប៊ុន ហេង អាយុ​៣១​ឆ្នាំ ពុំមាន​ការងារ​ធ្វើ ត្រូវជា​ប្តី មាន​ស្រុកកំណើត ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​បាន​គ្នា​ជា​ប្តី​ប្រពន្ធ អស់​រយៈពេល​៧​ឆ្នាំ​មកហើយ  មានកូន​ប្រុស​២​នាក់ រស់នៅក្នុង​បន្ទុកគ្រួសា​រ។​

    ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា គ្រួសារ​ខាងលើ​ឃើញតែ ជេរ​ទៅ ស្តី​មក មិនសូវ​ជា​លោះ​ថ្ងៃ​ឡើយ គ្មានទេ​សុភមង្គល​ក្នុង​គ្រួសារ ហើយ​កន្លងមក ក៏​ធ្លាប់​ប្តឹងផ្តល់​គ្នា​ដល់​អាជ្ញាធរ​សង្កាត់​ម្ដង​ហើយ​ដែរ នូវ​សកម្មភាព​ហឹ​ង្សា​ក្នុង​គ្រួសារ​នេះ​។​

    រហូតមកដល់​ព្រឹក​ថ្ងៃកើតហេតុ​គ្រួសារ​នោះ​ក៏​ផ្ទុះ​ជម្លោះ​សារជាថ្មី ប្តី​ទប់​កំហឹង​មិនបាន វាយ​ប្រពន្ធ​កប់​ទឹកស្អុយ យំ​សស្រាក់​រត់​ទៅប្តឹង​ប៉ូលីស​ឲ្យ​ជួយ​អន្តរាគមន៍ តាំងខ្លួន​ដាច់ខាត ត្រូវតែ​លែងលះគ្នា​ឲ្យ​ដាច់ស្រឡះ​នៅពេលនេះ។​

    តាម​ភាគី​ខាង​ប្រពន្ធ​វិញ​បាន​ឲ្យ​ដឹងថា រឿងរ៉ាវ​កើតឡើង​ក្នុង​គ្រួសារ​ដោយសារ​និយាយ​មិន​ចុះសម្រុង​គ្នា ឲ្យ​ប្តី​ទៅរក​ការងារ​ធ្វើ ក៏​មិន​ទៅ ការងារ​ក្នុង​គ្រួសារ​ក៏​មិន​ជួយ ដឹង​តែ​ដើរ ​ស៊ី​ចាយ​ ផឹក​ គម្រាម​វាយ​ ហឹ​ង្សា​គ្រួសារ ទើប​ឈានទៅ​កើតរឿង​ជម្លោះ​ក្នុង​គ្រួសារ។​

    ទីបំផុត​នៅ​លើកចុងក្រោយ​នេះ បន្ទាប់ពី​ឈ្លោះប្រកែក​ពាក្យសម្តី​គ្នា​មួយ​ប្រ៉ា​វ ប្តី​វាយ​ចាប់​ជំ​មុជទឹក​ស្អុយ ទើប​ទ្រាំលែងបាន​ហើយ​ពេលនេះ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ដាច់ខាត​ត្រូវតែ​លែងលះគ្នា។​

    តាម​ភាគី​ខាង​ប្តី​បាន​ឲ្យ​ដឹងថា ដោយសារ​កំហឹង​ក្រោយពី​ប្រពន្ធ​ជេរប្រមាថ តិះដៀល​ខ្លួន ទើប​ឈានទៅដល់​កើត​ទំនាស់​ឈ្លោះ​គ្នា​ផ្អើល​តែម្តង។​

    រឿងរ៉ាវ​ជម្លោះ​ក្នុង​គ្រួសារ​ខាងលើ​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​ចុះទៅ​សម្របសម្រួល​ដល់​កន្លែង​កើតហេតុ​ដើម្បី​បញ្ឈប់​នូវ​អំពើ​ហឹ​ង្សា​ណាមួយ ហើយ​ចំពោះ​ភាគី​ម្ខាងៗ​កើតទុក្ខ​មិន​សុខចិត្ត​យ៉ាងណា​នោះ លែងលះគ្នា​ឬ​កិច្ចសន្យា​យ៉ាងណា​សូម​ឲ្យ​ភាគី​ទាំង​២ ទៅ​អាជ្ញាធរ​សង្កាត់​ចោមចៅ ជា​អ្នកសម្របសម្រួល​វិញ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់