Pa 18066300

ដំណឹង​អាក្រក់​សម្រាប់​អ្នកមើល​រឿង​ក្នុង​កម្មវិធី​...​នៅលើ​ទូរស័ព្ទដៃ​

    ​អ្នក​ចូលចិត្ត​មើល​វីដេអូ​អាក្រាតកាយ​សូម​ប្រយ័ត្នប្រយែង កម្មវិធី​អាសអាភាស​រាប់ពាន់​នៅលើ​ប្រព័ន្ធ Android នឹងធ្វើ​ឱ្យ​ទូរស័ព្ទ​របស់​ទទួលបាន​មេរោគ​មួយ​ឈ្មោះ Lock Screen ដែល​ពិបាក​លុប​បំផុត​។​

​    ​តាម​ការស្រាវជ្រាវ កម្មវិធី​ទាំងអស់នោះ​អាច​ត្រូវបាន​ប្រើ​ក្នុងការ​លួច​ទិន្នន័យ ឬ​លុយ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​។​

​    ​អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​លោក Alex Dubrovsky នៅ​ក្រុមហ៊ុន Dell ត្រូវបាន​ជាប់​មេរោគ​ឈ្មោះ Lock-Screen ដែល​លេច​លើ​កម្មវិធី​មើល​រឿង​សិច​នៅលើ Android​។​

​    ​ពេល​មេរោគ​នេះ​ចូលក្នុង​ទូរស័ព្ទ​នឹងធ្វើ​ឱ្យ​អ្នក​ជាប់គាំង​មិនអាច​បើក​ទូរស័ព្ទ​បានទេ​។​

​    ​លោក Dubrovsky និយាយថា "​យើង​បាន​រកឃើញ​កម្មវិធី​ចំនួន ១០០ ផ្សេងៗ​គ្នា ដែលមាន​មេរោគ​ប្រភេទ​នេះ​និង​ជឿថា​អ្នកបង្កើត​កម្មវិធី​ទាំងនេះ​គឺ​កំពុង​លួច​ប្រាក់​ដ៏​សន្ធឹកសន្ធាប់​ពី​អ្នក​"​។​

​    ​ចំពោះ​កម្មវិធី​មើល​រឿង​សិច​ដាក់ឱ្យ​ដោ​ន​ឡូត​ដោយ​ឥតគិតថ្លៃ​គឺ​ជះឥទ្ធិពល​ដល់​ឧបករណ៍​ចាស់​ដែល​កំពុងដំណើរការ​ប្រព័ន្ធ KitKat ឬក៏​លើ​នេះ​៕

ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់